លោក Lee Tae Hoon ដឹកនាំយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសថៃ១សប្ដាហ៍

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ គ្រោងចេញដំណើរទៅហ្វឹកហាត់នៅប្រទេសថៃចំនួន ១សប្ដាហ៍ ដើម្បីត្រៀមប្រកួតពានរង្វាន់កម្រិតយុវជនប្រចាំទ្វីបអាស៊ី AFC U-16 Championhsip 2018 វគ្គជម្រុះ នៅអំឡុងខែកញ្ញានេះ។

ក្រុមយុវជនអាយុក្រោម១៦ឆ្នាំកម្ពុជា ដែលស្ថិតក្រោមការដឹកនាំដោយ លោក Lee Tae Hoon គ្រោងចេញដំណើរទៅហ្វឹកហាត់នៅប្រទេសថៃ រយៈពេល ៧ ថ្ងៃ ពោលគឺអំឡុងពីថ្ងៃទី ១២ ខែកញ្ញា រហូតដល់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១៧ ទើបបន្តដំណើរទៅកាន់ប្រទេសម៉ុងហ្គោលី។

ការហ្វឹកហាត់ដំណាក់ជាការត្រៀមប្រកួតនៅក្នុងពានរង្វាន់ ជើងឯកយុវជនអាយុក្រោម ១៦ ឆ្នាំប្រចាំទ្វីបអាស៊ី AFC U-16 Championhsip 2018 វគ្គជម្រុះ ដែលធ្វើឡើងនៅប្រទេសម៉ុងហ្គោលី ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧។

នៅក្នុងវគ្គជម្រុះនៃពានរង្វាន់នេះ ជម្រើសជាតិកម្ពុជាអាយុក្រោម១៦ឆ្នាំ  ស្ថិតនៅក្នុងពូល I ជាមួយ U-16 វៀតណាម, អូស្រ្តាលី និងម្ចាស់ផ្ទះម៉ុងហ្គោលី៕