AFC U-16 Championship៖ កម្ពុជា បើកឆាកប៉ះ វៀតណាម ដូចគ្នាទៅនឹងពានរង្វាន់ AFF U-15 Championship (កម្មវិធីប្រកួត)

ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៦ ឆ្នាំ ដែលស្ថិតនៅក្នុងពូល I នៃពានរង្វាន់ជើងឯកទ្វីបអាស៊ីអាយុក្រោម ១៦ ឆ្នាំ (2018 AFC U-16 Championship) វគ្គជម្រុះ នឹងត្រូវប្រកួតបើកឆាកទល់នឹង ក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម អាយុក្រោម ១៦ ឆ្នាំ ដែលគ្រោងនឹងប្រកួតនៅប្រទេសម៉ុងហ្គោលី នាអំឡុងខែកញ្ញា ខាងមុខនេះ។

យោងតាមលទ្ធផលនៃការចាប់ឆ្នោតកាលពីថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០១៧ ម្សិលមិញ ក្រុមដែលត្រូវស្ថិតនៅពូល I ជាមួយក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៦ ឆ្នាំ រួមមានវៀតណាម, អូស្រ្តាលី និង ម៉ុងហ្គោលី។

ការប្រកួតគ្រោងនឹងធ្វើឡើងនៅចាប់ពីថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៧ ខាងមុខនេះរហូតដល់ថ្ងៃទី ២៤ ខែ កញ្ញា ឆ្នាំ ២០១៧ ដោយប្រទេសម៉ុងហ្គោលី ទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតនេះ ខណៈការប្រកួតបើកឆាក U-16 កម្ពុជា ត្រូវជួបជាមួយ U-16 វៀតណាម សម្រាប់ពូល I នេះ។

កម្មវិធីប្រកួតពេញលេញទាំងស្រុងសម្រាប់វគ្គជម្រុះក្នុងពូល I៖