សម្តីគ្រូបង្វឹក សំ វណ្ណដេត ត្រៀមមុនការប្រកួតក្នុងទឹកដី រវាងក្រុមព្រះខ័នរាជ ខេត្តស្វាយរៀង និងក្រុមបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ

សម្តីគ្រូបង្វឹក សំ វណ្ណដេត ត្រៀមមុនការប្រកួតក្នុងទឹកដី រវាងក្រុមព្រះខ័នរាជ ខេត្តស្វាយរៀង និងក្រុមបឹងកេត នៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៧ ខាងមុខនេះ

 តាមការពិតក្រុមរបស់យើងបានរៀបចំរួចជាស្រេចដើម្បីប្រកួតជាមួយក្រុមបឹងកេត ហើយយើងសង្ឃឹមថាកូនក្រុមរបស់យើងនឹងធ្វើបានល្អប្រសើរជាងការប្រកួតក្នុងជើងទីមួយ ។ ចំពោះការរៀបចំក្រុមរបស់យើងនៅតែមានការសហការគ្នាល្អហើយយកចិត្តទុកដាក់ហ្វឹកហាត់តាមពេលវេលាកំណត់ ទោះបីកីឡាករមួយចំនួនជាប់បំពេញការងារជាមួយក្រុមជម្រើសជាតិក៏ដោយ យើងបានធ្វើការយកចិត្តទុកដាក់ជាខ្លាំងលើកីឡាកររបួស និងកីឡាករបម្រុង ពិសេសជាកស្តែងយើងបន្ថែមនៅស្មារតីប្រុងប្រ័ត្នជានិច្ចទាំងការប្រយុទ្វ និងការពារចំពោះដៃគូរប្រកួតក្រុមបឹងកេតដែលជាក្រុមមានបទពិសោធ៍ក្នុងកម្រិតជាតិ និងអន្តរជាតិ ។ ចុងក្រោយក្រុមយើងនៅតែមានសង្ឃឹមជានិច្ចព្រោះការប្រកួតគឺនៅក្នងទឹកដីរបស់យើង ហើយមានអ្នកគាំទ្រច្រើនជួយលើកទឹកចិត្តពីក្រោយការប្រកួតនោះ ។

តារាងពិន្ទុ