ចំណាប់អារម្មណ៍របស់កីឡាករ សឿយ វិសាល

ចំណាប់អារម្មណ៍របស់កីឡាករ សឿយ វិសាល ខ្សែការពាររបស់ក្លឹបកីឡាបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង បន្ទាប់ពីវិលត្រឡប់មកពីក្រុមជម្រើសជាតិ ហើយចូលមកហ្វឹកហាត់ជាមួយក្លឹបវិញ កាលពីម្សិលមិញបាននិយាយថា ខ្ញុំគិតថាប្រកួតថ្ងៃនេះគឺសំខាន់បំផុតជាមួយក្រុមបឹងកេតសម្រាប់ពួកយើងទាំងអស់គ្នាដើម្បីបន្តឈរលើកំពូលតារាងលីគកម្ពុជា ហើយពួកយើងមិនអាចធ្វើប្រហែសបានទេ គឺយើងនឹងខំប្រឹងអោយអស់ពីកំលាំងកាយចិត្ត ដើម្បីត្រៀមកំលាំងឲ្យល្អក្នុងការប្រកួតនោះ ។  សូមបងប្អូនខេត្តស្វាយរៀងចូលរួមលើកទឹកចិត្តឲ្យបានច្រើន នៅកីឡដ្ឋានខេត្តស្វាយរៀង ថ្ងៃទី១៤ ខែតុលា វេលាម៉ោង៦ ល្ងាច ពិសេសអរគុណដល់បងប្អូនតាមសង្គមហ្វេសប៊ុកផងដែរតែងតែគាំទ្រក្រុមយើង រហូតមក។