ឱកាស​ឡើងទៅវគ្គ៤ចុងក្រោយក្រុម​ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនលើទី១១ របស់ ព្រះខ័នរាជ ខេត្តស្វាយរៀង នឹងត្រូវកាត់សេចក្តីនៅល្ងាចនេះ

 សង្គ្រាមលើវាលស្មៅនៅកីឡដ្ឋាន ខេត្តស្វាយរៀង នឹងកើតឡើងសារជាថ្មីនៅល្ងាចនេះ ជាការប៉ះគ្នារវាងម្ចាស់ផ្ទះ ព្រះខ័នរាជ ខេត្តស្វាយរៀង និង ក្រសួងការពារជាតិ។

នេះជាគឺជាការប៉ះគ្នាជើងទី២នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន លើកទី១១ ឆ្នាំ២០១៧ នៅទឹកដីកីឡដ្ឋានស្វាយរៀង របស់ក្លឹបបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង។ ក្នុងជើងទី១ក្រុមទាំងសងខាងបានត្រឹមស្មើគ្នា ១ទល់នឹង១ នៅកីឡដ្ឋាន ខ.ភ.ម(ស្តាតចាស់) នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះ។ សូមបងប្អូននៅតែបន្តការគាំទ្រកាន់តែច្រើនថែមទៀត ដោយLike &Share ទាំងអស់គ្នា https://www.facebook.com/svayriengfcpage/! អរគុណ