លីកកំពូលកម្ពុជា សប្តាហ៍ទី២២ ព្រះខ័នរាជ ខេត្តស្វាយរៀង ប៉ះ ភ្នំពេញក្រោន

ការប្រកួតពានរង្វាន់ មិត្តហ្វូន ខេមបូឌាន លីក ឆ្នាំ២០១៧ សប្តាហ៍ទី២២ ក្លឹបបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង ត្រូវប៉ះ ក្លឹបបាល់ទាត់ភ្នំពេញក្រោន នេះជាប្រកួតដែរក្លឹបព្រះខ័នរាជ ខេត្តស្វាយរៀងត្រូវធ្វើការធ្ងន់ ដើម្បីមានឱកាសបានទៅលេងពានរង្វាន់ Toyota Mekong Cup ៕

គិតតាមរូបមន្ត Head to head ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានអស់ឱកាសក្នុងការឡើងទៅតំបន់ Top 4 បាត់ទៅហើយព្រោះថា ក្លឹបបាល់ទាត់ភ្នំពេញក្រោន បានចាញ់ក្រសួងការពារជាតិទាំង២ជើង ទោះបីក្លឹបបាល់ទាត់ភ្នំពេញក្រោន ឈ្នះក្លឹបបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង ហើយក្លឹបបាល់ទាត់ក្រសួងការពារជាតិ ចាញ់ក្លឹបបាល់ទាត់អគ្គស្នងការនគរបាលជាតិ ក៏មិនអាចឡើងទៅលេខ ៤ បានដែរ។ កាលពីជើងទី១ ក្លឹបបាល់ទាត់ព្រះខ័នរាជ ខេត្តស្វាយរៀង បានយកឈ្នះក្លឹបបាល់ទាត់ភ្នំពេញក្រោន ១ទល់ទី០ នៅកីឡដ្ឋាន RSN កាលពីថ្ងៃទី១៨ ខែមីនា កន្លងទៅ។ សូមបងប្អូននៅតែបន្តការគាំទ្រកាន់តែច្រើនថែមទៀត ដោយLike &Share ទាំងអស់គ្នា https://www.facebook.com/svayriengfcpage/! អរគុណ