បញ្ហាកីឡាកររបួសច្រើនជាឱកាសដល់យុវជនបង្ហាញសមត្ថភាពក្នុងជំនួប ភ្នំពេញក្រោន នាសប្តាហ៍នេះ

ព្រះខ័នរាជស្វាយរៀង នឹងត្រូវធ្វើដំណើរប្រកួតក្រៅទឹកដីដោយជួបម្ចាស់ផ្ទះ ភ្នំពេញក្រោន ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០១៨។

ជំនួបដ៏ធំប្រចាំសប្តាហ៍ដែលនឹងធ្វើឡើងនៅថ្ងៃទី ៤ សីហា នៅលើកីឡដ្ឋាន RSN នឹងក្លាយជាឱកាសបង្ហាញសមត្ថភាពរបស់យុវជនដោយសារបញ្ហាកីឡាករជម្រើសដំបូងរបួស។ សម្តីលោក Conor Nestor។

« ខ្ញុំគិតថាវានឹងលំបាកសម្រាប់ពួកយើងដោយសារមានបញ្ហាកីឡាកររបួសមួយចំនួនកាលពីថ្ងៃពុធ ( ប៉ះ ក្រសួងការពារជាតិ ) ប៉ុន្តែវាជាឱកាសសំខាន់សម្រាប់សម្រាប់កីឡាករយុវជនវ័យក្មេងបង្ហាញសមត្ថភាព ថាពួកគេធ្វើបានប៉ុណ្ណា »។

« សឿយ វិសាល, គន្ធា រ៉ាវ៉ាន់, នេន សុធារដ្ឋ, ណុប តុលា, សួន សុវណ្ណ, និង គីម សុខយុទ្ធ សុទ្ធតែមិនប្រាកដថាអាចលេងបាននោះទេ ក្រោយមានរបួសកាលពីថ្ងៃ ពុធ។ លី សារ័ត្ន ដែលជាប់ពិន័យមួយប្រកួតដោយទទួលបានកាតលឿង២ដង ជាមួយគ្នានោះដែរ ត្រាយ វិចិត្រ និង ឃៀង ម៉េងហួរ បានចូលរួមជាមួយក្រុមយុវជនអាយុក្រោម១៩ឆ្នាំ ដោយនឹងយើងនៅសល់កីឡាករតិចបំផុត ប៉ុន្តែពួកគេត្រៀមខ្លួនរួចជាស្រេចសម្រាប់តំណាងអោយក្លិប »។

យ៉ាងណាគិតមកត្រឹមពេលនេះ ព្រះខ័នរាជស្វាយរៀង មិនដែលស្គាល់បរាជ័យដល់ទៅ៦ប្រកួតជាប់គ្នាគ្រប់ពានរង្វាន់់ ( មិត្តហ្វូនខេមបូឌានលីគ និង ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន )។ ជាមួយគ្នានោះ Conor នៅតែបង្ហាញសុទិដ្ឋយមដោយមិនស្គាល់បរាជ័យដោយព្យាយាមយកឈ្នះ ភ្នំពេញក្រោន « យើងនឹងសាកល្បង។ ការបង្កើតទម្លាប់ល្អគឺមានសារៈសំខាន់ក្នុងបាល់ទាត់ ហើយមិនមានទម្លាប់ណាប្រសើរជាងការឈ្នះទេ »។

តើការឈ្នះជើងទី១ដោយលទ្ធផល ៦ទល់៣ អាចជាកម្លាំងចិត្តសម្រាប់ប្រកួតនេះដែរ រឺទេ? Conor ៖« ខ្ញុំគិតថាវាពិបាកនិយាយពេលដែលយើងព្យាយាមការពារអោយបានប្រសើរពេលលេងក្រៅដី។ យើងបានលេងក្រៅទឹកដីជាច្រើនប្រកួតមកហើយ។ ខ្ញុំដឹងពីការពិតអ្នកលេងនឹងផ្តល់អ្វីគ្រប់យ៉ាងហើយប្រសិនបើយើងទទួលបានសំណាងដែលអ្នកត្រូវការខ្ញុំជឿថាយើងអាចឈ្នះ »៕