Conor Nestor៖ « អាជ្ញាកណ្តាលទាត់បញ្ចូលទី៥គ្រាប់ពេលជួបយើង»

ក្រោយជំនួបបរាជ័យ ភ្នំពេញក្រោន ២ទល់១ ក្នុងសប្តាហ៍ទី១៦ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៨ គ្រូបង្វឹករបស់យើងលោក Conor Nestor បានពេលថា៖ « អាជ្ញាកណ្តាលទាត់បញ្ចូលទី៥គ្រាប់ពេលជួប ព្រះខ័នរាជស្វាយរៀង »។ ហេតុផលនេះដោយសារតែការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមិនត្រឹមត្រូវ និងមិនសាកសម។

«ខ្ញុំបានសន្យានឹងខ្លួនឯងថាមិននិយាយអំពីអាជ្ញាកណ្តាលក្នុងនាមជាគ្រូបង្វឹក។ ប៉ុន្តែបើសិនជាមើលប៉ុន្មានប្រកួតចុងក្រោយនេះយើងបានឃើញការកាត់សេចក្តីដោយរបូតគ្រាប់បាល់ពេលប៉ះ វិសាខា ( គួរតែពិន័យដោយសារប៉ះទង្គិចអ្នកចាំទី ), គួរតែកាតលឿង២ដងពេលជួប អង្គរថាយហ្គឺរ  និងសប្តាហ៍មុនពេលជួប ក្រសួងការពារជាតិ គួរតែមិនអីទេ ខណៈគ្រាប់តាមស្មើរបស់ ភ្នំពេញក្រោន គឺជាកាត់សេចក្តីខុសម្តងទៀត។ អាជ្ញាកណ្តាលក៏ជាមនុស្ស ដែលយើងគិតថាសុទ្ធតែធ្លាប់មានកំហុស និងធ្វើខុស ប៉ុន្តែយើងពិបាកនឹងទទួលយកដោយសារតែដល់ទៅ៥ប្រកួតជាប់គ្នា។ កីឡាកររបស់ខ្ញុំបានលេងនៅលើទីលាន ខណៈអាជ្ញាកណ្តាលទាត់បញ្ចូលទី៥គ្រាប់ពេលជួបយើង»។

« សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ( ស.ប.ក ) មានចំណាត់ការខ្លាំងណាស់លើការដាក់ពិន័យកីឡាករ។ ខ្ញុំក៏ចង់អោយ ស.ប.ក ធ្វើការច្បាស់លាស់ជាមួយអាជ្ញាកណ្តាលដើម្បីកាត់សេចក្តីបានល្អ។ ពីព្រោះខ្ញុំក៏មិនដឹងនិយាយយ៉ាងណាជាមួយកីឡាកររបស់ខ្ញុំដោយពួកគេខិតខំប្រឹងប្រែងស្របពេលរៀងរាល់សប្តាហ៍អាជ្ញាកណ្តាលតែងតែទាត់បញ្ចូលទីពួកយើងមួយគ្រាប់ »។

« ខ្ញុំគិតថាបើសិនរឿងនេះកើតឡើង ១ រឺ ២លើក នេះគឺជាបាល់ទាត់។ ប៉ុន្តែនេះ៥ប្រកួតជាប់គ្នាមកលើពួកយើង។ បើសិនទៅមើលក្រុមផ្សេងលេងធាក់គ្នាគ្មានវីដេអូភស្តុតាងដើម្បីមើលនោះទេ ប៉ុន្តែបើសិនក្រុមយើងធ្វើខុសគឺមានវីដេអូដើម្បីពិនិត្យមើលឡើងវិញ »

រំលឹកថា ព្រះខ័នរាជស្វាយរៀង បានធ្វើការនាំមុខមុនដោយកីឡាករ Haley Willard នាទី ៥៩ មុនពេលការសម្រេចចិត្តមិនពិន័យរបស់អាជ្ញាកណ្តាលទៅលើកីឡាករ ភ្នំពេញក្រោន ដែលបានប្រជែងជាមួយ ប្រាក់ មុន្នីឧត្តម រហូតមកដល់គៀនប្រអប់គ្រោះថ្នាក់អាជ្ញាកណ្តាលបែជាពិន័យខាង ព្រះខ័នរាជស្វាយរៀង ដែលបានប្រជែងបាល់ទៅវិញ។ ការទាត់បាល់ពិន័យមិនចំពោះនាទី៧៩ បានធ្វើអោយ ភ្នំពេញក្រោន តាមស្មើនាទី៧៩ និងមួយគ្រាប់មុន៣នាទីបញ្ចប់ការប្រកួតធ្វើបានដោយកីឡាករ Sunny Jane៕