Conor និយាយអំពីហេតុផលមួយចំនួននាំអោយមានរដូវកាលដ៏អាក្រក់ ខណៈយកគំរូតាម Manchester City

នារដូវកាល២០១៨នេះ ព្រះខ័នរាជស្វាយរៀង បានបាត់បង់ឱកាសក្នុងការប្រជែងតំណែងជើងឯកទាំងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និង ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ ក្រោមការដឹកនាំរដូវកាលដំបូងរបស់លោក Conor Nestor។

ជាមួយគ្នា Conor បានលើកឡើងអំពីហេតុផលមួយចំនួននាំអោយបាត់បងពានរង្វាន់ដល់ទៅ២ក្នុងមួយរដូវកាល ជាពិសេសនោះគឺក្នុងនាមជាក្រុមការពារតំណែងជើងឯកពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

« ចាប់ផ្តើមរដូវកាលដំបូងយើងមានពេលត្រឹម៥សប្តាហ៍ប៉ុណ្ណោះដើម្បីប្រមូលផ្តុំក្រុម និងពេលនោះបញ្ជីឈ្មោះកីឡាករមិនទាន់បានសម្រេចច្បាស់លាស់ ខណៈយើងមានកីឡាកររបួសជាច្រើនដូចជា សុក សំណាង, នេន សុធារដ្ឋ, សារ៉េត គ្រីយ៉ា, សំអឿន ពិដោរ និងរស់ គង់សំរេច។ មួយវិញទៀតនោះគឺគ្រូបង្វឹកថ្មី តែងតែត្រូវការពេលវេលាដើម្បីអោយកីឡាករយល់ថាគាត់ចង់បានអ្វី »។

« យើងត្រលប់ទៅការប្រកួតជាមួយ ក្រសួងការពារជាតិ ដែលកីឡាករមិនបានប្រើអំពើហឹង្សាបែជាជាប់ពិន័យដល់ទៅ១១ប្រកួត។ ខ្ញុំសួរអ្នកគាំទ្រទាំងអស់គ្នាថាបើសិនជាក្រុមដូចជា Real Madrid បានបាត់បង់កីឡាករជម្រើសដំបូង១១នាក់ដល់ទៅពាក់កណ្តាលរដូវកាលថាតើថាពួកគេអាចប្រជែងជើងឯកបានដែរ រឺទែ? »។ 

« ខ្ញុំដឹងថាអ្នកគាំទ្រទាំងអស់ដែលបានមកទស្សនាគ្រប់ការប្រកួតទាំងអស់របស់យើងអាចដឹងពីរបៀបលេងរបស់ក្រុម និងខ្ញុំជឿជាក់ថាពួកគេមើលឃើញថាពួកយើងកំពុងបង្កើតអ្វីម្យ៉ាង។ ដោយយើងត្រូវតែការពារអោយប្រសើរ និងបម្លែងឱកាសទាំងនោះបានច្រើន។ ខ្ញុំបានប្រើប្រាស់ក្លិប Manchester City ជាឧទាហរណ៍ដោយកាលពី២ឆ្នាំមុនពួកគេបាត់បង់ឱកាសប្រជែងលីគដល់ទៅ១៥ពិន្ទុ ប៉ុន្តែបានកែប្រើស្ថានការណ៍ទៅជាល្អរហូតឈានដល់ជាក្រុមជើងឯកកាលពីរដូវកាលមុន។ ដោយបានបំបែកកំណត់ត្រាទាំងអស់ក្នុងលីគ ហើយខ្ញុំមានជំជឿ១០០ភាគរយថាវាជារឿងដូចគ្នា »។

« ជាមួយនឹងកីឡាករមានបទពិសោធការប្រឈមគឺមានកម្រិតទាប ប៉ុន្តែជាគ្រូបង្វឹកអ្នកត្រូវដឹងពីដែនកំណត់របស់ពួកគេ។ ជាមួយនឹងកីឡាករវ័យក្មេងហានិភ័យគឺមានខ្ពស់ ប៉ុន្តែសក្តានុពលរបស់ពួកគេគឺមិនដឹងថាជាអ្វី មានន័យថាយើងមិនដឹងពីដែនកំណត់របស់ពួកគេ។ កាលពីអតីតកាលខ្ញុំបានធ្វើការជាមួយកីឡាករវ័យក្មេងជាច្រើននាក់ដែលបានបន្តលេងឱ្យក្លិបដូចជាក្រុម Wolves, Brighton, Huddersfield, Leeds United ។ ខ្ញុំដឹងថាអ្វី ត្រូវធ្វើសម្រាប់កីឡាករវ័យក្មេងម្នាក់ពីកម្រិតទាបទៅកម្រិតខ្ពស់បំផុតនៃការប្រកួត។ ខ្ញុំដឹងថាកីឡាករជឿទុកចិត្តខ្ញុំដើម្បីជួយអភិវឌ្ឍពួកគេហើយនោះគឺជាការជឿទុកចិត្តមួយដែលនឹងនាំឱ្យទទួលបានជោគជ័យសម្រាប់ក្លឹបនេះឆាប់ជាងពេលបន្ទាប់ »។

ជាចុងក្រោយគ្រូបង្វឹករបស់យើងក៏បានសូមទោសទៅអ្នកគាំទ្រទាំងអស់ដែលធ្វើពុំបានល្អនារដូវកាលនេះ ប៉ុន្តែសន្យានឹងធ្វើអោយបានល្អនារដូវកាលក្រោយនាពេលកីឡាកររបួស និងកីឡាករជាប់ពិន័យត្រលប់មកវិញ៕