Conor៖ ក្រោយជួបរឿងក្រៀមក្រំកាលពីថ្ងៃពុធ កីឡាករចង់ត្រលប់ទៅលើទីលានដើម្បីស្វែងរកជ័យជម្នះឡើងវិញ

ក្រោយជួយរឿងដ៏ក្រៀមក្រំកាលពីថ្ងៃពុធកន្លងទៅដោយធ្លាក់ចេញពីពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១២ ឆ្នាំ២០១៨ ត្រឹមវគ្គ៨ក្រុមចុងក្រោយដោយបរាជ័យបាល់កាត់កាត់សេចក្តី១១ម៉ែត្រក្លិប ក្រសួងការពារជាតិ ៤ទល់៥ និងលទ្ធផលសរុប ៣ទល់៣ កីឡាករទាំងអស់ចង់ត្រលប់ទៅលើទីលានដើម្បីស្វែងរកជ័យជម្នះឡើងវិញ។

ខណៈក្លិប ព្រះខ័នរាជស្វាយរៀង នឹងត្រូវមកប្រកួតតតាំងក្នុងមិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៨ ដោយជួប អាស៊ីអឺរ៉ុបយូណាយធីត នាសប្តាហ៍ទី ១៧ វេលាម៉ោង ៦ល្ងាច ថ្ងៃទី ១១ សីហា នៅកីឡដ្ឋាន ស្វាយរៀង។

ស្របពេលគ្រូបង្វឹករបស់យើងលោក Conor Nestor លើកឡើងថា៖ « យើងលេង១២០នាទីកាលពីថ្ងៃពុធ កន្លងទៅ ចឹងការរៀបចំមិនសូវល្អប្រសើរប៉ុន្មាននោះទេ។ នៅពេលក្រោយជួបរឿងក្រៀមក្រំកាលពីថ្ងៃពុធ កីឡាករចង់ត្រលប់ទៅលើទីលានដើម្បីស្វែងរកជ័យជម្នះឡើងវិញ។ ការធ្វើបែបនេះពួកយើងត្រូវតែធ្វើការខ្លាំង ពីព្រោះតែយើងត្រូវប្រកួតជាមួយក្រុមដែលបានយកជ័យជម្នះលើក្រុមខ្លាំងជាច្រើននារដូវកាលនេះ »។

« ខ្ញុំគិតថាយើងនឹងលេងជាមួយក្រុមដែលអាចយកឈ្នះយើងគ្រប់វិធី។ ពួកគេមានកីឡាករដែលអាចទាត់បញ្ចូលទីក្រៅប្រអប់ និងមាន Privat អាចរកគ្រាប់បាល់គ្រប់កាលៈទេសៈ »។

« អ្វីដែលយើងបានធ្វើនាឆ្នាំនេះគឺដើម្បីរកនៅដំណោះស្រាយមួយដ៏ត្រឹមត្រូវសម្រាប់រដូវកាលក្រោយ។ ខ្ញុំដឹងថាយើងនឹងត្រូវលេងតាមរបៀប និងទម្រង់ ប៉ុន្តែយើងត្រូវតែសម្រេចចិត្តថាកីឡាកររូបណានឹងក្លាយជាអនាគតរបស់យើង។ ខ្ញុំគិតថាទម្រាំឈានគល់ដៅកីឡាករទាំងអស់ត្រូវខំប្រឹង ប៉ុន្តែអាស្រ័យទៅលើកីឡាករថាអាចផ្លាស់ប្តូរបានប៉ុណ្ណាបន្ទាប់ពីបញ្ចប់រដូវកាល »៕