Conor Nestor សម្រេចកាត់ប្រាក់ខែខ្លួនឯងដើម្បីជាការសូមទោសដល់អ្នកគាំទ្រ ក្រោយទទួលបរាជ័យធ្ងន់ធ្ងរក្នុងទឹកដី
កាលពីថ្ងៃសៅរ៍កន្លងទៅក្រោយចាញ់ អាសុីអឺរ៉ុបយូណាយធីត ៦ទល់១ ជាមួយគ្នាត្រឹម១០នាក់ ( លី សារ័ត្ន កាតក្រហម ) គ្រូបង្វឹកលោក Conor Nestor បានទទួលស្គាលនិងរ៉ាប់រងចំពោះលទ្ធផលទទួលរងបរាជ័យយ៉ាងធ្ងន់ធ្ងរក្នងទឹកដីនៅកីឡដ្ឋាន ខេត្តស្វាយរៀង។
 
បន្ថែមលើសពីនេះដើម្បីបង្ហាញពីទំនួលខុសត្រូវគ្រូបង្វឹករបស់យើងក៏បានសម្រេចកាត់ប្រាក់ខែខ្លួនឯងដើម្បីជាការសូមទោសដល់អ្នកគាំទ្របានទិញសំបុត្រចូលទស្សនាការប្រកួតដោយផ្ទាល់ ខណៈនឹងរំពឹងថាអ្នកគាំទ្រទាំងអស់បន្តរួមដំណើរជាមួយគ្នាសម្រាប់់ការប្រកួតក្រោយក្នុងទឹកដីដោយប៉ះ បឹងកេត។
 
Conor ក៏បានបង្ហើបពីការបរាជ័យដ៏ធ្ងន់នេះផងដែរថា៖ « ហេតុផលនៃការចាញ់គឺយើងបាត់បង់ឱកាសច្រើន។ ពួកយើងបញ្ចូនបាល់អោយគ្នាចោលរហូត និងមានទម្រង់ការពារដ៏អាក្រក់។ យ៉ាងណាក៏ដោយទោះបីពួកយើងមានគ្នាត្រឹម១០នាក់ យើងនៅតែបន្តធ្វើការរហូតមានការបង្កើតឱកាសរកគ្រាប់មកវិញ »។
 
សូមបញ្ជាក់ថា ចំនួនទឹកប្រាក់ដែលបានកាត់ចេញពីគ្រូបង្វឹករបស់យើងគឺបូកសរុបតាមលទ្ធផលជាក់ស្តែងនៃអ្នកបានទិញសំបុត្រចូលទស្សនា។ ខណៈយើងសូមរក្សាសិទ្ធមិនបង្ហាញពីចំនួនទឹកប្រាក់ជាក់លាក់ណាមួយឡើយ៕