Conor៖ ជំនួបជាមួយ វេស្ទើន ថ្ងៃអាទិត្យនេះមិនងាយស្រួលដូចកាលឈ្នះ ៨ទល់០ ជុំទី១នោះទេ

« មិនងាយស្រួលនោះទេ។ ពួកគេ ( វេស្ទើនភ្នំពេញ ) បានផ្លាស់ប្តូរសមាសភាពកីឡាករបរទេស និងទាត់បញ្ចូលទី៣គ្រាប់ក្នុងជំនួបជាមួយ ក្រសួងការពារជាតិ ( ស្មើគ្នា៣ទល់៣ ) »។ នេះគឺជាសម្តីរបស់គ្រូបង្វឹកលោក Conor Nestor មុនជំនួបជាមួយក្រុមស្ថិតបាតតារាង វេស្ទើនភ្នំពេញ ក្នុងសប្តាហ៍ទី ១៨ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៨។ ដោយនឹងត្រូវប្រកួតនាថ្ងៃអាទិត្យ ទី ១៩ សីហា វេលាម៉ោង ៣ រសៀល នៅកីឡដ្ឋាន វេស្ទើន។

 

សឿយ វិសាល

យ៉ាងណាការប្រកួតនេះក៏ត្រូវបាន Conor លើកឡើងថាជាការស្តារនូវកម្លាំងចិត្តឡើងវិញមុនប៉ះ បឹងកេត៖ « ការឈ្នះប្រកួតនេះគឺសំខាន់សម្រាប់យើងដើម្បីស្តារនូវកម្លាំងចិត្តឡើងវិញមុនជំនួបប្រកួតជាមួយ បឹងកេត។ យើងនឹងអាចឈ្នះដោយពុំមានវត្តមានកីឡាករ សឿយ វិសាល និង នេន សុធារដ្ឋ ដោយសារបញ្ហារបួសហើយ។ សម្រាប់ខ្ញុំវាជាការប្រកួតដ៏សំខាន់ ( វេស្ទើន ) ពិព្រោះតែជាឱកាសបង្ហាញខ្លួនរបស់កីឡាករបម្រុងដើម្បីបង្ហាញថាយើងអាចជឿជាក់ថាពួកអាចលេងបាននាពេលអនាគត »។

រំលឹកថា សឿយ វិសាល បានរងរបួសជង្គង់, នេន សុធារដ្ឋ របួសត្រគាក ខណៈ លី សារ័ត្ន រងពិន័យ១មួយប្រកួត ក្រោយទទូលបានកាតលឿង២ដងកាលពីជំនួបជាមួយ អាសុីអឺរ៉ុបយូណាយធីត

នេន សុធារដ្ឋ 

លី សារ័ត្ន