Conor៖ ជំនួបថ្ងៃអាទិត្យនេះគឺជាឱកាសក្នុងការបង្ហាញទម្រង់លេងដើម្បីសូមទោសដល់អ្នកគាំទ្រ

គ្រូបង្វឹករបស់យើងលោក Conor Nestor ត្រូវបានសួរនូវសំនួរពាក់ព័ន្ធជុំវិញការប្រកួតដ៏សំខាន់នាថ្ងៃអាទិត្យនេះជាមួយក្លិប បឹងកេត ក្នុងសប្តាហ៍ទី១៩ នៃមិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៨។ ការប្រកួតនឹងធ្វើឡើងថ្ងៃទី ២៦ សីហា នៅកីឡដ្ឋាន ស្វាយរៀង វេលាម៉ោង៦ល្ងាច។

ចំណាប់អារម្មណ៍ក្នុងជំនួបជាមួយក្លិប បឹងកេត មកដល់...

« ថ្ងៃអាទិត្យនេះគឺជា ឱកាសក្នុងការបង្ហាញទម្រង់លេងដើម្បីសូមទោសដល់អ្នកគាំទ្រ។ ខ្ញុំជឿថាវានឹងក្លាយជាការប្រកួតដ៏តានតឹងនាពេលជួបជាមួយក្រុមធ្វើបានយ៉ាងល្អនារយៈពេល៣ឆ្នាំចុងក្រោយនេះ »។

គិតថាឈ្នះថ្ងៃអាទិត្យនេះអាចបញ្ឈប់ដំណើរប្រជែងយកជើងឯករបស់ បឹងកេត រឺយ៉ាងណា...

« យើងនឹងធ្វើព្យាយាមគ្រប់វិធី និងឈ្នះការប្រកួត ប៉ុន្តែទស្សនៈរបស់យើងគឺមិនមែនបឈ្ឈប់ក្រុមដទៃធ្វើរឿងអ្វីមួយនោះឡើយ។ រដូវកាលនេះយើងសោកស្តាយយ៉ាងខ្លាំងសម្រាប់កីឡាករ ប៉ុន្តែថ្ងៃអាទិត្យនេមិនមែនសម្រាប់រឿងអតីត គឺសម្រាប់ថ្ងៃអនាគត។ យើងនឹងតាមមើលថាបើសិនកីឡាករវ័យក្មេងរបស់យើងអាចលេងនៅស្ថានភាពបែបនេះ។ បើ់សិនជាចម្លើយ បាន នោះគឺជាសញ្ញាល្អសម្រាប់ថ្ងៃអនាគត និងត្រលប់ទៅរកអ្វីដែលក្លិបបានធ្វើ »។

តារាងពិន្ទុ