ពាក្យសម្តីគ្រប់ម៉ាត់របស់ Conor ក្រោយបញ្ចប់ការប្រកួតជាមួយក្លិប បឹងកេត

នៅក្នុងសប្តាហ៍ទី១៩ ព្រះខ័នរាជស្វាយរៀង បានបរាជ័យ បឹងកេត ១ទល់០ ខណៈគ្រូបង្វឹករបស់យើងលោក Conor Nestor បានបញ្ចេញនូវចំណាប់អារម្មណ៍

*ចំណាប់អារម្មណ៏ក្រោយបញ្ចប់ការប្រកួតជាមួយក្លិប បឹងកេត…

វាគឺជាប្រកួតមានសម្ពាធខ្លាំង ក្រុមទាំង២ពិតជាធ្វើការខ្លាំងមែនទែន និងមានឱកាសច្រើនដូចគ្នា ខណៈបឹងកេត គ្រប់គ្រងបានច្រើន ប៉ុន្តែយើងបានឃើញនៅទម្រង់ការពាររបស់យើងប្រសើរច្រើន។ ខ្ញុំគិតថាថ្ងៃនេះសំណាងមិននូវខាងយ៉ាងយើងម្តងទៀតហើយដោយការកាត់សេចក្តីរបស់អាជ្ញាកណ្តាល ប៉ុន្តែខ្ញុំនៅតែបន្ទោសកីឡាករខ្លួនឯងច្រើនជាងអាជ្ញាកណ្តាល។

*និយាយអំពីការកាត់សេចក្តីរបស់អាជ្ញាកណ្តាលមិនសម្រេចអោយបាល់ពិន័យ១១ម៉ែត្រ…

វាគួរតែជាបាល់ពិន័យ១១ម៉ែត្រ បើទោះបីជាជំហរខ្ញុំឈរមិនល្អដូចអាជ្ញាកណ្តាល និងអាជ្ញាកណ្តាលខ្សែបន្ទាត់ក៏ដោយ។

*មានឱកាសច្រើនតែមិនអាចរកគ្រាប់បាល់បាន អ្វីទៅជាកម្សោយរបស់ក្រុម…

ចំណុចល្អនោះគឺយើងការពារបានល្អពេលជួបក្រុមមានទម្រង់ល្អរយៈពេល២ឆ្នាំចុងក្រោយ។ យើងបានបង្កើតឱកាសច្រើន និងការវាយបក ប៉ុន្តែខ្សែប្រយុទ្ធហាក់ពិបាកទទួលបាល់នៅការលើកបញ្ចូលលើកដំបូង។

*ការផ្លាស់ប្តូរ Harley មកលេងបម្រើការពារស្លាប…

តាមគម្រោង Harley និង Sergio នឹងត្រូវលេងខាងឆ្វេងដូចគ្នាដោយត្រូវប្រយុទ្ធជាមួយខ្សែការពារ ( បឹងកេត ) ២ទល់១ ប៉ុន្តែយើងមិនអាចគ្រប់គ្រងបាល់បានល្អនៅខាងនោះ។