កុមារ និងយុវជន ជាង៥០នាក់ ចូលរួមជាមួយកម្មវិធី Football Clinic

កាលពីថ្ងៃ អាទិត្យ ទី៩ កញ្ញា កន្លងទៅក្លិបរបស់យើងដឹកនាំដោយគ្រូបង្វឹកលោក Conor Nestor និងកីឡាករប៉ុន្មានរូបផ្សេងទៀតបានចុះទៅចែករំលែកបទពិសោធន៍បាល់ទាត់ ( Football Clinic ) ដល់អង្គការ NERC។

ជាមួយការចុះចែករំលែកដល់អង្គការក្រៅរដ្ឋបាលមានមូលដ្ឋានស្ថិតនៅខេត្តកណ្តាលមួយនេះទទួលបានការចូលរួមពីសំណាក់កុមារ និងយុវជន ប្រមាណជាង ៥០នាក់។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលស្រាវជ្រាវផ្នែកអប់រំរបស់អង្គការក្រៅរដ្ឋាភិបាល ហៅកាត់ថា NERC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 2004។ NERC គឺជាអង្គការមួយដែលមានមូលដ្ឋាននៅខេត្តកណ្តាលដែលផ្តល់ជូននូវកម្មវិធីអប់រំនិងកម្មវិធីបាល់ទាត់សម្រាប់កុមារប្រហែល 100 នាក់។ NERC គឺជាអង្កការដើម្បីអភិវឌ្ឍឥរិយាបថវិជ្ជមានក្នុងចំណោមសហគមន៍មូលដ្ឋាននិងអប់រំអំពីការប៉ះពាល់អវិជ្ជមានគ្រឿងញៀន និងគ្រឿងស្រវឹង និងបទឧក្រិដ្ឋអាចមានលើជីវិតមនុស្សនិងគ្រួសារ៕