Conor និយាយអំពីជំនួបជាមួយ សូលទីឡូអង្គរ សប្តាហ៍នេះ

ក្លិប ព្រះខ័នរាជស្វាយរៀង នឹងត្រូវប្រកួតជាមួយក្លិប សូលទីឡូអង្គរ ក្នុងសប្តាហ៍ទី២០ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ ឆ្នាំ២០១៨។ ការប្រកួតនឹងត្រូវធ្វើឡើងនាថ្ងៃទី ១៥ កញ្ញា វេលាម៉ោង៦ល្ងាច នៅក្នុងទឹកដីរបស់់យើងនាឯកីឡដ្ឋាន ខេត្តស្វាយរៀង។ ជាមួយគ្នានោះគ្រូបង្វឹករបស់យើងក៏បានបង្ហាញនូវចំណាប់អារម្មណ៍ខ្លះជុំវិញការប្រកួត។

យើងបានឈ្នះកាលពីជើងទី១ដោយលទ្ធផល២ទល់១ តើ់លោកមានសុទិដ្ឋិនិយមយ៉ាងណាសម្រាប់ជំនួបលើកទី២នេះ...

នៅពេលយើងប្រកួតជាមួយពួកគេកាលពីនៅកីឡដ្ឋានស្តាតចាស់ វាពិតជាជំំនួបដ៏លំបាកពីព្រោះតែយើងបានរបូតគ្រាប់បាល់នៅវគ្គទី១។ ប៉ុន្តែុយើងបានឈ្នះនៅលទ្ធផលពេញម៉ោងដោយសារតែយើងធ្វើបានយ៉ាងល្អក្នុងការបញ្ជូនបាល់នៅវគ្គទី២ និងរក្សាភាពរំងាប់របស់ខ្លួន។ សូលទីឡូអង្គរ ធ្វើការខ្លាំង ខណៈយើងបានលះបង់គ្រប់បែបយ៉ាងដើម្បីយកជ័យជម្នះ។

ខាងក្រុមគេមានខ្សែប្រយុទ្ធ Bata ដែលយើងបានដឹងច្បាស់អំពីសមត្ថភាពដោយរូបគេអាចអោយយើងឈឺចាប់គ្រប់ពេលបើសិនជាយើងមិនផ្តោតអារម្មណ៍រយៈពេល៩០នាទី។

 

គិិតថាវានឹងក្លាយជាការប្រកួតលំបាកយកឈ្នះ រឺយ៉ាងណា...

វានឹងក្លាយជាការប្រកួតដ៏លំបាកនាពេលយើងជួបក្រុមតែងតែឆក់យកពិន្ទុពីក្រុមស្ថិតនៅកំពូលតារាង។