បច្ចុប្បន្នភាពពីកីឡាកររបួសក្នុងក្រុម ខណៈសំអឿន​ ពិដោរ សម្រាកដល់រដូវកាលក្រោយ

កីឡាករមួយចំនួនដែលជួបបញ្ហារបួសបានត្រលប់ចូលមកហ្វឹកហាត់បានធម្មតា ខណៈមួយចំនួនផ្សេងទៀតអាចនឹងត្រូវសម្រាករហូតរដូវកាលក្រោយ។ ជាមួយគ្នានោះគ្រូបង្វឹករបស់យើងលោក Conor Nestor ក៏បានធ្វើ់បច្ចុប្បន្នភាពពីកីឡាកររបួសទាំងអស់នោះផងដែរ។

 
ជា សំណាង
 
ត្រលប់មកហ្វឹកហាត់បានធម្មតា ក្រោយអាក់ខានការប្រកួតមិត្តភាពកន្លងមកដោយសារបញ្ហារបួសប្រអប់ជើង។
 
រស់ គង់សំរេច
 
អាចត្រលប់ចូលហ្វឹកហាត់បានវិញហើយ ក្រោយរងរបួសប្រេះឆ្អឺងជើងកាលពីដើមរដូវកាលកន្លងមក។
 
ហេង គីមហុង
 
បានត្រលប់ចូលហ្វឹកហាត់ ប៉ុន្តែពុំទាន់អាចធ្វើការប្រកួតណាមួយបានឡើយ។
 
ប្រាក់ មុន្នីឧត្តម
 
មិនទាន់ច្បាស់ថាអាចលេងបានសប្តាហ៍នេះរឺយ៉ាងណាដោយសារបញ្ហារបួសក្រលៀន។
 
សុក សំណាង
 
កំពុងសម្រាកព្យាបាលវះកាត់នៅវៀតណាម ត្រង់របួសឆ្អឺងដែលត្រូវសម្រាករហូតដល់រយៈពេល៥ខែ។
 
សំអឿន ពិដោរ
 
ត្រូវសម្រាករហូតដល់រដូវកាលក្រោយ បន្ទាប់ពីរបួសដៃសរសៃពួរជង្គង់។

តារាងពិន្ទុ