Conor៖ កីឡាករត្រូវតែរត់៩០នាទីពេលជួបក្លិប ក្រសួងការពារជាតិ ខណៈមួយចំនួនរបួស និងជាប់ពិន័យ

ក្លិប ព្រះខ័នរាជស្វាយរៀង នឹងធ្វើការប្រកួតលើកទី៤ជាមួយក្លិប ក្រសួងការពារជាតិ នារដូវកាលនេះ បន្ទាប់ពីបានប៉ះគ្នា២ដងរួចមកហើយនៅក្នុងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងមិត្តហ្វូនខេមបូឌានលីគ កាលពីខែ មិថុនា ជើងទី១ កន្លងទៅ។

ជំនួបលើកទី៤នេះ ស្ថិតនៅក្នុងក្របខណ្ឌពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០១៨ ដោយនឹងត្រូវធ្វើឡើងនៅថ្ងៃទី ២២ កញ្ញា នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ( ស្តាតចាស់ )។

សម្រាប់ការប្រកួតជាមួយក្រុមស្ថិតនៅចំណាត់ថ្នាក់ទី៤ នេះត្រូវបានគ្រូបង្វឹករបស់យើងលោក Conor Nestor ដាស់តឿនកូនក្រុមអោយរត់៩០នាទីពេញ។

« ជំនួបជាមួយក្លិប ក្រសួងការពារជាតិ ពួកយើងត្រូវតែរត់៩០នាទីដោយសារពួកគេជាមួយមានការតាំងចិត្តខ្ពស់។ ដោយយើងត្រូវតែផ្តោតប្រមូលផ្តុំអារម្មណ៍ ពីព្រោះពួកគេប្រើប្រាស់កីឡាករច្រើនឡើងមកតំបន់ប្រយុទ្ធ។ បើសិនជាយើងអាចធ្វើបានយើងនឹងដឹងថាកីឡាកររូបណាអាចបង្កើតឳកាសនាំជ័យជម្នះដល់ក្រុម »។

 

ជាមួយគ្នានោះប្រធានក្រុមខ្សែបម្រើ ជា សំណាង ក៏នឹងអវត្តមានដោយសារជាប់ពិន័យ១ប្រកួតបន្ទាប់ពីទទួលបានកាតលឿង៣ដង។ ស្របពេលបម្រើស្លាប Harley Willard រងរបួសក្រលៀន អាចនឹងមិនទាន់ច្បាស់ថាអាចលេងបាន រឺមិនបានដូច ប្រាក់ មុន្នីឧត្តម ដែលអវត្តមានជំនួបជាមួយក្លិប សូលទីឡូអង្គរ៕

តារាងពិន្ទុ