Conor៖ ក្រុមធ្វើបានល្អនៅវគ្គទី២ បន្ទាប់ពីបង្កកំហុសដោយបាល់ពិន័យ១១ម៉ែត្រ

ក្លិបរបស់យើងបានធ្វើការប្រកួតយកឈ្នះ ក្រសួងការពារជាតិ ដោយលទ្ធផល១ទល់០ នៅក្នុងសប្តាហ៍ទី២១ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ រដូវកាល២០១៨។ នៅក្នុងជំនួបសំខាន់នេះយើងបានបង្កកំហុសអោយម្ចាស់ផ្ទះទទួលបានពិន័យ១១ម៉ែត្រនៅនាទី៣២ ប៉ុន្តែបានជួយសង្គ្រោះយ៉ាងល្អដោយអ្នកចាំទី អាំ សុវណ្ណារ៉ាត់។ នៅម៉ោងគ្រោះថ្នាក់ចុងវគ្គនាទី ៤៥+១ ណុប តុលា បានប្រើក្បាលបញ្ចូលទីក្រោយមានការបញ្ជូនបាល់ចូលក្នុងប្រអប់យ៉ាងល្អពីសំណាក់ខ្សែបម្រើ Ryota Ishikawa។

យ៉ាងណាយើងក៏មានឱកាសច្រើនបន្ថែមទៀតដោយទទួលបានបាល់ពិន័យ១១ម៉ែត្រនាទី ៧៥ ខណៈ ណុប តុលា ទាត់បង្គោលទីរក្សាលទ្ធផលឈ្នះ១ទល់០រហូតដល់ចប់ការប្រកួត។

គ្រូបង្វឹករបស់យើងក៏បានបង្ហាញនៅអារម្មណ៍រីករាយដោយកែប្រែស្ថានការណ៏ពីការបង្កកំហុសរហូតអាយវាយបកយកឈ្នះ៖ « ខ្ញុំគិតថាជាការបង្ហាញនៅទម្រង់លេងយ៉ាងល្អពីសំណាក់កូនក្រុម បើទោះបីជាមានភ្លៀងធ្លាក់ធ្វើអោយពិបាកក្នុងការបង្កើតឱកាសទាត់បញ្ចូលទី។ ដូច្នេះយើងសម្រេចចិត្តលេងការពារជាក្រុម និងសាកសមទទួលបាន៣ពិន្ទុ »។

« ចំណុចខ្ញុំគិតថាល្អនាថ្ងៃនេះបន្ទាប់ពីបង្កកំហុសអោយមានបាល់ពិន័យ១១ម៉ែត្រ គឺយើងមិនបានធ្វើអោយមានកំហុសផ្សេងទៀតនោះទេ។ ដោយក្រុមបានបង្ហាញនៅបុគ្គលិកលក្ខណយ៉ាងអស្ចារ្យនៅវគ្គទី២ »៕

 

 

 

តារាងពិន្ទុ