ក្លិប ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយកីឡាករបរទេស៣រូប

ក្លិប ព្រះខ័នរាជស្វាយរៀង បានសម្រេចចែកផ្លូវជាមួយកីឡាករបរទេស៣រូបពោលគឺ ខ្សែប្រយុទ្ធសញ្ជាតិប្រស៊ីល Sergio Barboza, ខ្សែបម្រើជប៉ុន Ryota Ishikawa និង Asnin Dzmitry អ្នកចាំទីសញ្ជាតិ បេឡារុស ដោយកិច្ចសន្យាបានផុតកំណត់ និងក្លិបពុំបានផ្តល់កិច្ចសន្យាថ្មីបន្ថែម។

រំលឹកថា Ryota Ishikawa បានចូលរួមជាមួយក្លិបកាលពីដើមរដូវកាល២០១៨ ដោយរកបានត្រឹមតែ១គ្រាប់ប៉ុណ្ណោះ ស្របពេល Barboza ដែលមកនាជុំទី២នៃមិត្តហ្វូនខេមបូឌានលីគ រកបាន៥គ្រាប់ ក្នុងការបង្ហាញខ្លួនចំនួន១០ប្រកួត សម្រាប់អ្នកចាំទី Asnin Dzmitry ដែលមកតំណាលគ្នានោះបង្ហាញខ្លួនបានចំនួន៦ប្រកួត និងធ្វើបាន Clean sheet បានម្តង៕

 

តារាងពិន្ទុ