Harley និង​ Daisuke យល់ព្រមចុះកិច្ចសន្យាបន្ថែមរយៈពេល១រដូវកាល

ក្លិប ព្រះខ័នរាជស្វាយរៀង និងកីឡាករ Harley Willard និង Daisuke Kobayashi បានឈានដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាបន្ថែមរយៈពេលមួយរដូវកាល ដោយមានន័យថានឹងស្ថិតនៅពេលឆ្នាំ២០១៩សម្រាប់ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ។

 

ជាមួយគ្នានោះគ្រូបង្វឹករបស់យើងលោក Conor Nestor ក៏បាននិយាយអំពីចំណុចល្អក្នុងការបន្តកិច្ចសន្យាបន្ថែមរយៈពេលមួយរដូវកាលជាមួយ Harley និង Daisuke ...

Daisuke បានជួយគាំទ្រការពារតាមតំបន់ច្រើនស្ទើរតែរាល់ការប្រកួតរបស់យើង។ នាពេលគាត់ប្រជែងបានបាល់ ទប់បាល់ និងបង្កើតកម្លាំងចិត្តដល់មិត្តរួមក្រុម។ គាត់ពិតជាពិតមានវិជ្ជាជីវៈល្អមែនទែន។

 

 

Willard គឺជាផ្នែកសំខាន់នៃការចុះសន្យាកិច្ចសន្យារបស់យើង។ រូបគេអាចទាត់បញ្ចូលទីបានទាំងក្នុង និងក្រៅប្រអប់។ គាត់លេងជាក្រុម និងការលើកបាល់របស់គាត់អាចជួយអោយយើងរកគ្រាប់បានច្រើននារដូវកាលក្រោយ។

 

ស្របពេលដែលយើងកំពុងខិតជិតដល់កិច្ចព្រមព្រៀងចុះកិច្ចសន្យាកីឡាករថ្មី២រូបបន្ថែមទៀតដើម្បីសហការជាមួយ Harley និង Daisuke ជួយយើងប្រជែងយកពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាលក្រោយ។

 

Harley Willard សញ្ជាតិ អង់គ្លេស មានវ័យ២១ឆ្នាំ លេងតួនាទីខ្សែបម្រើស្លាប ដោយធ្លាប់ហ្វឹកហាត់ជាមួយយុវជនថ្នាល Arsenal និង Southampton មុនពេលសម្រេចចិត្តចាកចេញពីស្រុកជាលើកដំបូងប្រកបអាជីពនៅស៊ុយអែត។រំលឹកថារូវគេបានមកចូលរួមយើងកាលពីជុំទី២នារដូវកាល២០១៨ ដោយបង្ហាញខ្លួនបាន៩ប្រកួត និងទាត់បញ្ចូលទី២គ្រាប់។

 

ចំណែក Daisuke Kobayashi ២៦ឆ្នាំ ខ្សែបម្រើការពារ សញ្ជាតិជប៉ុន បានចូលរួមជាមួយយើងកាលពីដើមរដូវកាលដោយផ្លាស់មកពីក្លិបនៅប្រទេសថៃ ខណៈលេងបាន២០ប្រកួត និងរកបាន១គ្រាប់់៕