ព្រះខ័នរាជស្វាយរៀង សម្រេចចែកផ្លូវជាមួយកីឡាករ៦នាក់

ក្លិប ព្រះខ័នរាជស្វាយរៀង បានសម្រេចចែកផ្លូវជាមួយកីឡាករវ័យក្មេងចំនួន៦នាក់រួមមានខ្សែបម្រើ ម៉ន កក្កដា, អ្នកចាំទី អ៊ឹម រិទ្ធា និងខ្សែការពារ ផួង សុខរក្សា, កែវ សារ៉េត, ផក សិហា និង ទេព វាសនាកុមារពិទូរ្យ។

កីឡាករទាំងអស់នេះបានចាប់ផ្តើមអាជីពបាល់ទាត់ជាមួយយុវថ្នាលរបស់ក្លិប មុនពេលឈានដល់ការជ្រើសរើសតំឡើងទៅលេងនៅក្រុមធំ។ ខណៈកីឡាករទាំងអស់នេះនឹងបន្តស្វែងរកក្លិបផ្សេងទៀតដើម្បីអភិវឌ្ឍអាជីពរបស់ពួកគេ។ គ្រប់គ្នានៅក្លឹបសូមអរគុណកីឡាករទាំងអស់ចំពោះការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្ តរបស់ពួកគេហើយយើងសូមជូនពរអោយមានសំណាងល្អសម្រាប់អនាគត។