ពាក្យសម្តីគ្រប់ម៉ាត់របស់​ សឿយ វិសាល មុនជំនួបរវាង កម្ពុជា និង ម៉ាឡេសុី ក្នុងពានរង្វាន់ AFF Suzuki Cup 2018

សឿយ វិសាល ត្រូវបានជ្រើសរើសជាកីឡាករតំណាងអោយក្រុមជម្រើសជាតិកម្ពុជា ចូលរួមក្នុងសន្និសិតសារព័ត៌មាននាព្រឹកនេះជាមួយគ្រូបង្វឹកលោក felix g. dalmas។ ក្រៅពីនោះ វិសាល ក្លិប ព្រះខ័នរាជស្វាយរៀង ក៏មានកីឡាករ៣នាក់ផ្សេងទៀតត្រូវបានកោះហៅចូលក្រុមជម្រើសជាតិដោយមាន ប្រាក់ មុន្នីឧត្តម, នេន សុធារដ្ឋ និង សារ៉េត គ្រីយ៉ា។

ជាមួយគ្នានោះខ្សែការពាររូបនេះក៏បានប្តេជ្ញាចិត្តក្នុងការប្រឹងប្រែងយកជ័យជម្នះដើម្បី កម្ពុជា ក្នុងជំនួបជាមួយ ម៉ាឡេសុី នាថ្ងៃទី ៨ វិច្ឆិកា ក្នុងពានរង្វាន់ AFF Suzuki Cup 2018។

វិសាល ជាកីឡាករម្នាក់ក្នុងក្រុមមានបទពិសោធន៍័ច្រើនប្រកួតជាមួយ ម៉ាឡេសុី តើលោកយល់ឃើញយ៉ាងណាសម្រាប់ការវិវត្តន៍របស់គេ ហើយលោកមានការប្តេជ្ញាចិត្តយ៉ាងណាដែរសម្រាប់ការប្រកួតថ្ងៃស្អែកនេះ?

 

សម្រាប់ការប្រកួតជាមួយ ម៉ាឡេសុី ញឺកញាប់នេះ ខ្ញុំគិតថាជាប្រកួតដ៏ល្អសម្រាប់យើង។ ដូចយើងទើបប្រកួតថ្មីៗជាមួយខាងគាត់ ដោយយើងបានបទពិសោធន៍ច្រើនទោះបីចាញ់ ៣ទល់១ ហើយនេះគឺជាបទពិសោធន៍ដ៏ល្អ។ សម្រាប់ការប្រកួតថ្ងៃទី ៨ វិច្ឆិកា យើងបានត្រៀមរួចជាស្រេចក្នុងការជួបគ្នាម្តងទៀតដោយប្តេជ្ញាយកជ័យជម្នះអោយបាន។

 

តើការហ្វឹកហាត់កន្លងមកមានការកើនឡើងអ្វីខ្លះដែររឺទេ ជាមួយនឹងអ្វីពិសេស ហើយមានការព្រួយបារម្ភដែរឺអត់?

 

សម្រាប់ការប្រកួតយើងបានត្រៀមខ្លួនស្រេចសម្រាប់ថ្ងៃទី ៨ វិច្ឆិកា ខាងមុខនេះ។ យើងបានស្វែងយល់ពីប្រព័ន្ធលេងរបស់ក្រុមដែលយើងចង់បាន ស្វែងយល់ចិត្តគ្នាទៅវិញទៅមក និងហ្វឹកហាត់យ៉ាងខ្លាំងសម្រាប់៣ ទៅ ៤ សប្តាហ៍នេះ៕

 

តារាងពិន្ទុ