ព្រះខ័នរាជស្វាយរៀង ស្មើ ISI Group United ក្នុងប្រកួតមិត្តភាពលើកដំបូងឆ្នាំ២០១៩

ក្លិប ព្រះខ័នរាជស្វាយរៀង បានធ្វើការប្រកួតមិត្តភាពលើកដំបូងក្នុងឆ្នាំ២០១៩នេះដោយបញ្ចប់លទ្ធផលស្មើ ៣ទល់៣ ISI Group United ដោយមានការដាក់បញ្ចូលភាគច្រើនជាយុវជន និងកីឡាករបម្រុងនាវគ្គទី២។

 

ក្នុងវគ្គទី១ក្លិបបានធ្វើការនាំមុខ២ទល់០ ដោយកីឡាករ សារ៉េត គ្រីយ៉ា និង ណុប តុលា។ តុលា បានស្វែងរកគ្រាប់ទី២ ក្នុងវគ្គទី២ មុនពេលត្រូវបានផ្លាស់ប្តូរចេញជំនួសមកវិញនៅកីឡាករយុវជនថ្នាលជាច្រើននាក់លេងរហូតឈានដល់ការរបូតដល់ទៅ៣គ្រាប់ដោយជាលទ្ធផលបញ្ចប់ការប្រកួតស្មើគ្នា ៣ទល់៣។

 

 

គួររំលឹកថា នេះជាការប្រកួតមិត្តភាពល់ើកទី៤ក្នុងអំឡុងពេលសម្រាករដូវកាល ( Pre-season ) ដោយយកឈ្នះ Japan All Stars ៧ទល់០, ចាញ់ វិសាខា ២ទល់០ និង ឈ្នះ អាស៊ីអឺរ៉ុបយូណាយធីត ៣ទល់១៕