ក្លិប ព្រះខ័នរាជស្វាយរៀង នាំយកខ្សែបម្រើសញ្ជាតិអង់គ្លេសធ្លាប់លេងនៅយុវជនថ្នាល Newcastle United

ក្លិប ព្រះខ័នរាជស្វាយរៀង បានចុះកិច្ចសន្យារយៈពេល១ឆ្នាំជាមួយកីឡាករ Charlie Machell វ័យ២៤ឆ្នាំ ដែលធ្លាប់ជាយុវជនថ្នាលអាយុក្រោម១៨ឆ្នាំក្លិប Newcaslte United។

 

 

 

ខ្សែបម្រើសញ្ជាតិអង់គ្លេសរូបនេះបានចាប់ផ្តើមហ្វឹកហាត់បាល់ទាត់ជាមួយថ្នាល Newcaslte United មុនពេលផ្លាស់ចេញនៅឆ្នាំ២០១៣ ដោយទៅប្រកបអាជីពនៅក្រៅស្រុកជាមួយក្លិបអាមេរិក Wingate Bulldog។

 

នឹងបន្តផ្លាស់ទៅលេងអោយ East Tennessee State University នៅឆ្នាំ២០១៧ និងពាក់កណ្តាលឆ្នាំដដែលបានផ្ទេរទៅកាន់ Thisted FC របស់ដាណឺម៉ាក។ ឆ្នាំ២០១៨ចុះកិច្ចសន្យាជាមួយក្លិប 07 Vestur នៃលីគកំពូលកោះហ្វារ៉ូ ( faroe islands ) ដោយមានតម្លៃខ្លួន ៩០,០០០ ម៉ឺនដុល្លារ។

ខណៈពេលនេះ Charlie គឺជាកីឡាករបរទេសទី៥របស់ក្លិបបន្ទាប់ Harley Willard, Jonathan Campbell, Yeon Gisung និង Daisuke Kobayashi៕

តារាងពិន្ទុ