កីឡាករ៥នាក់ក្លិប ព្រះខ័នរាជស្វាយរៀង ត្រូវបានកោះហៅចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ

កីឡាករ៥រូបរបស់ក្លិប ព្រះខ័នរាជស្វាយរៀង មាន គន្ធា រ៉ាវ៉ាន់, ត្រាយ វិចិត្រ, កែ លីហេង, គឹម សុខយុទ្ធ និង ឃៀង ម៉េងហួរ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នា ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 ពីថ្ងៃទី ១៧ កុម្ភៈ ដល់ថ្ងៃទី ២ មិនា។

 

សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទី១ បានចាប់ផ្តើមពីថ្ងៃទី ២៦ ខែ មករា រហូតដល់ថ្ងៃទី ២ ខែ កុម្ភៈ៕