កែ លីហេង បាត់បង់ឱកាសធ្វើតេស្តជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ដោយសារបញ្ហារបួស

ខ្សែការពារឆ្វេង កែ លីហេង ជាកីឡាករម្នាក់ក្នុងចំណោម៥នាក់របស់ក្លិប ព្រះខ័នរាជស្វាយរៀង ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលរួមធ្វើតេស្តហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិអាយុក្រោម២២ឆ្នាំ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 បានបាត់បង់ឱកាសដោយសារបញ្ហារបួសជង្គង់ខាងស្តាំផ្នែកខាងក្រៅ។

របួសជង្គង់ខាងស្តាំបានកើតមានឡើងចំពោះកីឡាករវ័យ២០ឆ្នាំរូបនេះអំឡុងពេលជំនួបមិត្តភាពយកឈ្នះ អង្គរថាយហ្គឺរ ៩ទល់៣ កាលពីថ្ងៃទី ១១ មករា កន្លងទៅ។ ខណៈយោងតាមសម្តីរបស់គ្រូពេទ្យផ្ទាល់របស់ក្លិបកីឡាកររូបនេះត្រូវសម្រាកព្យាបាលយ៉ាងហោចណាស់២សប្តាហ៍ទៀត។

 

 

គួររំលឹកថា កីឡាករ៥រូបរបស់ក្លិប ព្រះខ័នរាជស្វាយរៀង មាន គន្ធា រ៉ាវ៉ាន់, ត្រាយ វិចិត្រ, កែ លីហេង, គឹម សុខយុទ្ធ និង ឃៀង ម៉េងហួរ ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា កោះហៅចូលរួមហ្វឹកហាត់ក្នុងក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ ដើម្បីត្រៀមចូលរួមការប្រកួតពានរង្វាន់ AFF U22 Championship 2019 ពីថ្ងៃទី ១៧ កុម្ភៈ ដល់ថ្ងៃទី ២ មិនា។

សម្រាប់ការប្រមូលផ្តុំហ្វឹកហាត់ដំណាក់កាលទី១ បានចាប់ផ្តើមពីថ្ងៃទី ២៦ ខែ មករា រហូតដល់ថ្ងៃទី ២ ខែ កុម្ភៈ៕

 

តារាងពិន្ទុ