Conor និយាយអំពីការការបោះជុំរំហ្វឹកហាត់នៅខេត្តសៀមរាបនាពេលកន្លងទៅ

គ្លិប ព្រះខ័នរាជស្វាយរៀង បានធ្វើការបោះជុំរំហ្វឹកហាត់ ( Pre-season tour ) នៅខេត្តសៀមរាបរយៈពេល៦ថ្ងៃពោលគឺកាលពីថ្ងៃទី ២១ ដល់ ២៦ មករា កន្លងមកនេះដោយមានការប្រកួតចំនួន៣លើកកន្លងមក។

ជាមួយគ្នាយើងបានអង្គុយជាមួយលោកគ្រូបង្វឹក Conor ដើម្បីនិយាយអំពីការហ្វឹកហាត់នៅទីនោះ។

 

ក្រុមមានសភាពយ៉ាងល្អបែបណាអំឡុងពេលបោះជុំរំ...

 

គំនិតនៃការបោះជុំរំហ្វឹកហាត់នេះគឺដើម្បីអោយកីឡាករចំណូលថ្មីអាចចំណាយពេលជាមួយមិត្តរួមក្រុម។ ដូច្នេះកីឡាករទាំងអស់អាចស្វែងយល់ពីបុគ្គលិកលក្ខណៈគ្នាទៅវិញទៅមកដោយយើងធ្វើបានជោគជ័យមួយក្នុងរឿងនេះ។

 

 

 
កីឡាករចំណូលថ្មី និងមិត្តរួមក្រុមយល់ពីគ្នាបានកម្រិតណាអំឡុងពេលហ្វឹកហាត់...
 
ការយល់ដឹងរវាងកីឡាករថ្មី និងកីឡាករចាស់បាននឹងកំពុងដំណើរការ ប៉ុន្តែប្រសិនបើប្រៀបធៀបទៅនឹងរដូវកាលមុនយើងអាចប្រមូលផ្តុំកីឡាករទាំងអស់ត្រឹម២ថ្ងៃមុនរដូវកាលចាប់ផ្តើម។ នៅឆ្នាំនេះយើងមានរយៈពេល ៦ សប្តាហ៍បន្តទៀតដើម្បីអោយអ្នកទាំងអស់នោះធ្វើការជាមួយគ្នា និងស្របពេលកីឡាករជួបបញ្ហារបួសក៏ទំនងអាចវិលត្រលប់មកវិញបានហើយដែរ។ ដូច្នេះសម្រាប់ទស្សនវិស័យយើងមើលទៅកាន់តែប្រសើរឡើង។
 
 
រដូវកាលជីតចាប់ផ្តើមហើយតើក្រុមទាំងមូលកំពុងស្ថិតនៅកម្រិតបែបណា...
 
ខ្ញុំគិតថាកម្រិតរបស់ក្រុមនាពេលនេះមានទម្ងន់ល្អប្រសើរជាមុន ដោយយើងមានកីឡាករចំនួន២នាក់គ្រប់ជំហរលេង និងកីឡាករវ័យក្មេងមួយចំនួនអាចនឹងមានឱកាសបានលេងបើសិនជាមានកីឡាករណារបួស។ ដូច្នេះខ្ញុំមានអ្វីត្អូញត្អែរក្នុងនាមជាគ្រូបង្វឹក ខ្ញុំពិតជាអរគុណដល់ម្ចាស់ក្លិបបានអនុញ្ញាតឱ្យខ្ញុំបង្កើតក្រុមមួយដែលអាចប្រកួតប្រជែងក្នុងរដូវកាលនេះ។ 
 
 
នៅតែព្រួយបារម្ភចំពោះបញ្ហានៅតំបន់ការពាររឺយ៉ាងណា ដោយសារតែរបូតគ្រាប់បាល់ច្រើនកាលពីរដូវ...
 
យើងរបួតគ្រាប់បាល់យ៉ាងច្រើនកាលពីរដូវកាលមុន។ យើងមានគោលដៅជាក់លាក់មួយគឺត្រូវតែពង្រឹង ធ្វើការខ្លាំង និងផ្តោតអារម្មណ៍ ហើយខ្ញុំក៏រំពឹងថាកីឡាករទាំងអស់នឹងដោះស្រាយបញ្ហានេះ៕
 

តារាងពិន្ទុ