របួសដេរ៤ថ្នេររបស់ ឃៀង ម៉េងហួរ មិនប៉ះពាល់ដល់ការប្រកួតថ្ងៃនេះ

កីឡាករ ឃៀង ម៉េងហួរ របស់ក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២២ឆ្នាំ មកពីក្លិប ព្រះខ័នរាជស្វាយរៀង បានរងរបួសបែកក្រោមចិញ្ចើមក្នុងការប្រជែងបាល់លើអាកាសអំឡុងពេលប្រកួតយកឈ្នះ ក្រុមជម្រើសជាតិម៉ាឡេស៊ី អាយុក្រោម២២ឆ្នាំ ដោយលទ្ធផល ១ទល់០ កាលពីថ្ងៃទី ១៨ កន្លងទៅ ក្នុងពានរង្វាន៉ AFF U22 Cup 2019។

 

 

យ៉ាងណារបួសដេរ៤ថ្នេរនៅក្រោមចិញ្ចើមខាងឆ្វេងរបស់ ម៉េងហួរ ពុំបានបង្កក្តីបារម្ភ និងប៉ះពាល់ដល់ប្រកួតល្ងាចនេះជាមួយក្រុមជម្រើសជាតិមីយ៉ាន់ម៉ា អាយុក្រោម២២ឆ្នាំ វេលាម៉ោង ៦និង៣០នាទីល្ងាច នៅពហុកីឡដ្ឋានជាតិ៕

 

 

តារាងពិន្ទុ