សុក សំណាង វិលត្រលប់មកទីលាន ក្រោយសម្រាកពីរបួសជាង៥ខែ

ខ្សែបម្រើស្លាប សុក សំណាង អាចវិលត្រលប់មកលើទីលានក្រោយសម្រាកប្រមាណជាង៥ខែដោយសារបញ្ហារបួសឆ្អឹងស្មងជើងខាងស្តាំដែលជារបួសចាស់។

រូបគេបានបង្ហាញខ្លួនក្នុងជំនួបយកឈ្នះក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល ៧ទល់១ កាលពីថ្ងៃ ២០ កុម្ភៈ កន្លងទៅ។ ខណៈយោងតាមការបញ្ជាក់របស់ពេទ្យក្លិបផ្ទាល់កីឡាករវ័យ២៤ឆ្នាំរូបនេះ ត្រូវការពេលសម្រាកព្យាបាលបន្ថែមដោយសារតែទើបតែជាបានត្រឹមតែ៨០ ភាគរយ បូករួមទាំងការហ្វឹកហាត់កម្លាំងអោយដូចដើមវិញ។