របួសជង្គង់ គីមហុង​ ជាបាន៨០ភាគរយ

កីឡាករ ហេង គីមហុង វ័យ២០ឆ្នាំ បានរងរបួសជង្គង់ខាងស្តាំ ខណៈតាមការបញ្ជាក់ពីពេទ្យក្លិបផ្ទាល់ថារូបគេជាបាន ៧០ ទៅ ៨០ ភាគរយ។ 

រំលឹកថាខ្សែប្រយុទ្ធរូបនេះ បានរងរបួសជង្គង់ខាងស្តាំអំឡុងពេលប្រកួតមិត្តភាពជាមួយក្លិប ណាហ្គាវើល កាលពីថ្ងៃទី ៧ កុម្ភៈកន្លងទៅ។ យ៉ាងណាសម្រាប់របួសរូបគេមិនទាន់អាចបញ្ជាក់ច្បាស់ថានឹងជាទាន់រដូវកាលថ្មីនៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគចាប់ផ្តើមរឺយ៉ាងណានោះទេ៕