ចំណាប់អារម្មណ៍ Conor ជុំវិញពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩

ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគឆ្នាំ២០១៩ នឹងចាប់ផ្តើមនៅប៉ុន្មានថ្ងៃខាងមុខនេះ ខណៈគ្រូបង្វឹករបស់យើងលោក Conor Nestor បានបង្ហាញនៅចំណាប់អារម្មណ៍មួយចំនួនជុំវិញរដូវកាលថ្មី និងមុនជំនួបមកដល់នាថ្ងៃទី ១៧ មិនា ខាងមុខនេះដោយជួយក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ វេលាម៉ោង ៦ល្ងាច នៅកីឡដ្ឋាន ស្វាយរៀង៕

ចំណាប់អារម្មណ៍ជុំវិញមិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៩?

ខ្ញុំពិតជាភ្ញាក់ផ្អើលដោយមិនអាចរង់ចាំបានទៀតនោះទេ។ គ្រប់ក្រុមទាំងអស់សុទ្ធតែខ្លាំង មួយវិញទៀតគឺមានក្រុមថ្មីមួយចំនួនដែលយើងត្រូវស្វែងយល់ពីពោះគេ។ ពិតណាស់ខ្ញុំជឿជាក់គ្រប់ក្រុមខ្លាំងជាងរដូវកាលមុន ដោយវានឹងជួយអោយលីគមានការទាក់ទាញ។


វានឹងក្លាយជារដូវកាលដ៏លំបាកសម្រាប់ក្រុម រឺយ៉ាងណា?

ខ្ញុំគិតថាគ្រប់ក្រុមទាំងអស់ ប៉ុន្តែបើនិយាយពីយើងគឺមិនសូវនោះទេដោយសារតែយើងឥលូវនេះខ្លាំងជាមុនដូចជាពុំមានកីឡាករជាប់ពិន័យ, កីឡាកររបួសអាចនឹងត្រលប់មកវិញនាពេលដ៏ខ្លីខាងមុខ ដោយអាចនឹងធ្វើបានល្អជាងរដូវកាលមុន។


កីឡាករត្រលប់មកពីបញ្ហារបួសអាចនឹងជួយក្រុមបានកម្រិតណា?

កីឡាកររបួសរយៈពេលយូរដែលពុំលេងកាលពីរដូវកាលមុនមាន រស់ គង់សំរេច រួចរាល់ហើយសម្រាប់ការប្រកួត, សំអឿន ពិដោរ នៅតែត្រូវការពេលវេលាបន្ថែមដោយសារបញ្ហារបួស ACL ជាជម្ងឺធ្ងន់ធ្ងរ, សុក សំណាង អាចចូលហ្វឹកហាត់ និងប្រកួតមិត្តភាព ប៉ុន្តែមិនទាន់អាចប្រកួតប្រជែងបាន ខណៈរូបគេជិតត្រលប់មកលើទីលានវិញបានហើយ។

 

ចំណុចខ្លាំង និងខ្សោយរបស់ក្រុមយ៉ាងណាខ្លះជុំវិញ Pre-season កន្លងមក?

សម្រាប់ចំណុចខ្សោយខ្ញុំសូមមិននិយាយប្រាប់ទៅគ្រូបង្វឹកដ៏ទៃទៀត សម្រាប់ចំណុចខ្លាំងគឺក្រុមមានកីឡាករខ្លាំងនៅលើទីលានរាល់ថ្ងៃ ខណៈរដូវកាលអាចនិយាយថាមានតែមួយថ្ងៃ។ ចំណុចសំខាន់នោះគឺពេលកីឡាករល្អលេងជាមួយកីឡាករល្អដូចគ្នា នៅហ្វឹកហាត់ជាមួយគ្នានោះកម្រិតបច្ចេកទេសនឹងកើនឡើង និងអភិវឌ្ឍន៍គ្រប់យ៉ាង។


តើលទ្ធផលប្រកួតមិត្តភាពអំឡុង pre season សំខាន់រឺអត់?

អត់ទេ! ប្រកួតមិត្តភាពអំឡុង pre season មិនមែនជាការប្រកួតពិត។ ជាក់ស្តែងក្រុមខ្លះធ្វើការប្រកួតមិត្តភាពដើម្បីចង់ដឹងពីកម្រិតបច្ចេកទេស រឺកាយសម្បទា ដោយវាមិនមានផលប៉ះពាល់ដ៏ការប្រកួតក្នុងលីគនោះទេ។ ប៉ុន្តែក៏ជារឿងល្អបើសិនជាឈ្នះ ជាជាងគិតអវិជ្ជមានបើសិនជាចាញ់យើងត្រូវរៀនបន្ថែមទៀត។ ដូច្នេះលទ្ធផលមិនសូវមានសារៈសំខាន់អំពីការធ្វើការដើម្បីអភិវឌ្ឍន៍បច្ចេកទេស និងកាយសម្បទា ដើម្បីត្រៀមខ្លួនសម្រាប់រដូវកាលថ្មីមកដល់។


ការរំពឹងទុកសម្រាប់រដូវកាលនេះ?

ខ្ញុំតែងតែរំពឹងគ្រប់ការប្រកួតបើសិនជាយើងធ្វើការខ្លាំង, គោរពវិន័យ និងតាមផែនការ ខ្ញុំគិតថាយើងអាចយកឈ្នះគ្រប់ការប្រកួត។ ប៉ុន្តែបើសិនជាពុំបានធ្វើការខ្លាំងត្រឹមតែ១នាទី ក្នុងចំណោម៩០នាទី សមត្ថភាពរបស់ក្រុមផ្សេងនឹងដាក់សម្ពាធមកលើយើង។ ដោយនេះគឺជាចំណុចសំខាន់សម្រាប់កីឡាករ និងគ្រប់គ្នាធ្វើការសម្រាប់ក្លិបមួយនេះ ដែលយើងត្រូវតែធ្វើការខ្លាំងរាល់ថ្ងៃ ប្រជែងដើម្បីពិន្ទុ និងអ្នកគាំទ្រ។


តើគម្រោងរបស់លោកឆ្នាំនេះបញ្ចប់នៅចំណាត់ថ្នាក់ណាមួយ រឺប្រជែងជើងឯក?

គម្រោងរបស់ខ្ញុំគឺឈ្នះការប្រកួតទី១ បើសិនជាយើងជោគជ័យក្នុងរឿងនេះ ចឹងគម្រោងបន្ទាប់គឺឈ្នះប្រកួតទី២។ ដោយនៅសល់តែប៉ុន្មានថ្ងៃទៀតនេះយើងនឹងត្រូវលេងជាមួយក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ក្នុងប្រកួតបើកឆាកដោយយើងមិនអាចគិតអ្វីផ្សេងទៀតនោះទេ។

 

ចំណាប់អារម្មណ៍មុនជំនួបជាមួយក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ?

ប្រកួតដំបូងសម្រាប់រដូវកាលថ្មីតែងតែពិបាកនាពេលក្រុមទាំង២មានកីឡាករចំណូលថ្មីដូចគ្នាដោយពិបាកក្នុងការរៀបចំ ដោយយើងមិនសូវដឹងរឿងថ្មីជាច្រើនទៀត។ សម្រាប់ក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ មានគ្រូបង្វឹកថ្មី លោក ប្រាក់ សុវណ្ណារ៉ា មានបទពិសោធន៍ជោគជាំ និងជោគជ័យនៅប្រទេសកម្ពុជា យើងនឹងប្រកួតដោយមានភាពគោរព១០០ភាគរយទៅលើគូប្រជែងសម្រាប់ក្រុមរបស់គាត់ និងកីឡាករលេងអោយគាត់។