Conor និយាយអំពីការឈ្នះប្រកួតដំបូងនារដូវកាលថ្មី

ក្រោមការដឹកនាំប្រកួតនារដូវកាលថ្មីរបស់លោក Conor Nestor បានជួយអោយក្លិប ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ដោយលទ្ធផល២ទល់០ នាកីឡដ្ឋាន ស្វាយរៀង ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៩។

ខាងក្រោមនេះជាចំណាប់អារម្មណ៍របស់លោកគ្រូបង្វឹក៖

ចំណាប់អារម្មណ៍សម្រាប់ការប្រកួតយកឈ្នះក្លិប អគ្គស្នងការដ្ឋាននគរបាលជាតិ ២ទល់០...

សម្រាប់ចំណាប់អារម្មណ៍ដំបូងរបស់ខ្ញុំបើសិនជារដូវកាលមុនយើងលេងបែបនេះប្រហែលជាអាចស្មើ រឺចាញ់ ដោយសារតែលេងល្អដោយពេល និងមានកំហុសជាច្រើន។ ប៉ុន្តែទន្ទឹមនឹងកំហុសជាច្រើនរបស់យើងក៏គូប្រកួតមិនអាចបង្កើតឱកាសដ៏ល្អនោះទេ ដោយនេះគឺជាសញ្ញាវិជ្ជមានសម្រាប់ក្រុមទាំងមូល។

បាននិយាយអ្វីខ្លះទៅកីឡាករក្នុងបន្ទប់អំឡុងពេលសម្រាកវគ្គទី១ និងបង្កើតគ្រាប់បាល់នៅវគ្គទី២...

ខ្ញុំបានផ្ញើសារទៅកីឡាករទាំងអស់អំឡុងពេលសម្រាកវគ្គទី១ អោយតាំងស្មារតីដោយការប្រកួតបាល់ទាត់លេង៩០នាទី។ ខ្ញុំគិតថាក្រុមដែលឈ្នះវគ្គទី១ មិនអាចឈ្នះពាននោះទេមិនដូចក្រុមដែលឈ្នះច្រើន។ ដូច្នេះនាវគ្គទី២យើងតាំងស្មារតីបានល្អដោយព្យាយាមគ្រប់គ្រង និងបញ្ជុនបាល់បានច្រើន នាំទៅរកគ្រាប់បាល់។

គិតថាគួរតែរកគ្រាប់បាល់បានច្រើនជាងនេះ រឺយ៉ាងណា...

ខ្ញុំគិតថាយើងសាកសមនឹងបានគ្រាប់បាល់បើសិនអាចទាត់បញ្ចូលទី។ ពេលខ្លះយើងមានកំហុសត្រង់បញ្ជូនបាល់យឺតពេក លឿនពេក ប៉ុន្តែបើយើងក្រលែកទៅមើលលទ្ធផលក្រុមដទៃក៏ដូចគ្នា។ ប្រកួតដំបូងនាដើមរដូវកាលបែបនេះគឺជារឿងធ្មមតា។

ទម្រង់លេង និងប្រព័ន្ធ តំបន់ការពារដែលអាចទប់ស្កាត់មិនគូប្រកួតទាត់ចំគោលដៅសូម្បីតែម្តង...

ខ្ញុំបាននិយាយរឿងនេះជាច្រើនអំឡុងពេល Pre season មិនមែនដើម្បី cleansheet នោះទេ។ គឺដើម្បីដឹងពេលណាយើងត្រូវការពារបែបណា ជាក់ស្តែងថ្ងៃនេះកីឡាករអាចធ្វើវាបាន ពេលខ្លះយើងការពារមិនចំាបាច់ត្រូវតែប្រកួតប្រជែងយកដណ្តើមយកបាល់ ដោយគ្រាន់តែបង្កើតគម្លៀតដើម្បីចេញពីគូប្រកួត ដោយយើ់ងធ្វើបានល្អមែនទែន។

ចំណាប់អារម្មណ៍លើ Privat ដែលបានផ្លាស់ប្តូរចូល និងបង្កើតឱកាសរកគ្រាប់បាល់...

អ្វីខ្ញុំបាននិយាយទៅកីឡាករក្រៅ និងក្នុងស្រុក គឺគ្រប់គ្នាចង់លេងជម្រើសដំបូង។ ប៉ុន្តែសម្រាប់ខ្ញុំអ្វីដែលសំខាន់នោះគឺអ្នកបញ្ចប់ការប្រកួត។ ខ្ញុំមិនមានចំណាប់អារម្មណ៍អ្វីលើរូបគេនោះទេព្រោះខ្ញុំដឹងពីកម្រិតបច្ចេកទេសរបស់គេស្រាប់ទៅហើយកាលពីរដូវកាលមុនខ្ញុំគិតថាប្រហែលជារូបគេអាចជាកីឡាករល្អជាងគេក្នុងលីគ។ ចំណាប់អារម្មណ៍របស់ខ្ញុំទៅលើរូបគេគឺអត្តចរិកដោយបានផ្លាស់ប្តូរចូលនិងលេងដើម្បីក្រុម នេះគឺជាអ្វីយើងចង់បានពីកីឡាករគ្រប់គ្នាទាំងអស់៕



 

តារាងពិន្ទុ