ហេតុផលមួយចំនួននាំអោយកីឡាករ សឿយ វិសាល ក្លាយជាប្រធានក្រុមនារដូវកាលនេះ

ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក Conor Nestor បានសម្រេចជ្រើសរើសយកកីឡាករ សឿយ វិសាល ជាប្រធានក្រុមសម្រាប់រដូវកាល២០១៩នេះទាំងក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគ និង ពានរង្វាន់សម្តេចតេជោហ៊ុន សែន។

ជាមួយគ្នានោះផងដែរ Conor ក៏បានបញ្ជាក់ពីហេតុផលមួយចំនួនក្នុងជាជ្រើសរើស វិសាល ជាប្រធានក្រុម៖ « សម្រាប់ខ្ញុំអ្នកពាក់ស្លាកប្រធានក្រុមមិនសំខាន់នោះទេ បើសិនជាពុំមានកីឡាករ១១នាក់នៅលើទីលានធ្វើការ និងទំនួលខុសត្រូវ ចឹងយើងមិនអាចជោគជ័យបាននោះទេ។ វិសាល ដែលពាក់ស្លាកប្រធានក្រុមទាំងនៅក្លិប និងក្រុមជម្រើសជាតិ មានភាពជឿជាក់ និងពុំសូវទទួលរងសម្ពាធ។ សម្រាប់ការគិតរបស់ខ្ញុំទៅលើគេផ្ទាល់តែម្តងវាជាការល្អសម្រាប់រូបគេក្នុងពាក់វា។ ហើយខ្ញុំរំពឹងថាបើសិនជាមានកីឡាករវ័យក្មេងលេងនៅលើទីលាន រូបគេនឹងធ្វើការណែនាំ និងមានទំនួលខុសត្រូវ។ ខ្ញុំសប្បាយចិត្តពេលមានរូបគេប្រធានក្រុម ហើយខ្ញុំក៏ជឿជាក់ថាក្នុងក្លិបរបស់យើងមានកីឡាករជាច្រើនអាចធ្វើជាប្រធានក្រុម »។

 

សម្រាប់ការចាត់តាំងរបស់លោកគ្រូបង្វឹក Conor Nestor សឿយ វិសាល ជាប្រធានក្រុម ជា សំណាង ប្រធានក្រុមទី២ ប្រាក់ មុន្នីឧត្តម ប្រធានក្រុមទី៣ និង ណុប តុលា ប្រធានក្រុមទី៤៕