Conor និយាយពីជំនួបការប្រកួតជាមួយក្លិប សូលទីឡូអង្គរ

ក្លិប ព្រះខ័នរាជស្វាយរៀង នឹងធ្វើការប្រកួតជាមួយក្លិប សូលទីឡូអង្គរ ក្នុងសប្តាហ៍ទី២ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៩។ ការប្រកួតនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី៣១ មិនា វេលាម៉ោង ៣និង៣០នាទី ដោយប្រើប្រាស់កីឡដ្ឋាន សៀមរាប។


ចំណាប់អារម្មណ៍ជុំវិញជំនួបដែលនឹងមកដល់ជាមួយក្លិប សូលទីឡូអង្គរ...

វាជាការប្រកួតមួយដ៏លំបាកសម្រាប់យើងនាពេលជួបក្រុមដែលអាចរក្សាសំណាញ់ទីមិនអោយរបូតគ្រាប់បាល់ជាមួយក្លិប វិសាខា ជាក្រុមរំពឹងថាអាចឈ្នះជើងឯកលីគ។ ពួកគេក៏មានឱកាសរកគ្រាប់ក្នុងការប្រកួតនោះដែរ ដូច្នេះយើងត្រូវតែប្រឹងប្រែងយ៉ាងខ្លាំងសម្រាប់យកជ័យជម្នះ។

រដូវកាលមុនការប្រកួតលីគទាំង២លើក សូលទីឡូអង្គរ តែងតែរកគ្រាប់បាល់បានមុន ប៉ុន្តែយើងបានវាយបកយកជ័យជម្នះ...

អ្វីពិសេសនាពេលនេះគឺការធ្វើដំណើរទៅសៀមរាប ដោយជារឿងសំខាន់គឺមិនអោយពួកគេធ្វើការលេងនាដើមវគ្គពីព្រោះកាលពីរដូវកាលមុនមានតែយើង និងក្លិប ណាហ្គាវើល អាចរកច្រើនជាង២គ្រាប់ពេលប៉ះ សូលទីឡូអង្គរ។ ហើយវាក៏ពិបាកក្នុងការបង្កើតឱកាសនៅលើទីលានដែលមិនសមស្របក្នុងការលេងប្រព័ន្ធប្រយុទ្ធ ដូច្នេះការការពារដោយប្រមូលអារម្មណ៍ខ្លាំងគឺសំខាន់ណាស់។

Charlie អាចសម្របខ្លួនក្នុងការលេងនៅកម្ពុជា និងមិត្តរួមក្រុមយ៉ាងណា...

Charlie បានបង្ហាញយើងនៅការលេងដោយមានជំឿចិត្តក្នុងការប្រកួតម៉ោង៦ល្ងាច ប៉ុន្តែសម្រាប់ថ្ងៃ អាទិត្យនេះលេងនៅម៉ោង ៣និង៣០នាទីរសៀល ប៉ុន្តែរូបគេបានពាំនាំនូវបច្ចេកទេសជាច្រើនដែលកាលពីរដូវកាលមុនយើងពុំមាន និងជាកីឡាករល្អដូចកីឡាករថ្មីផ្សេងទៀត យើងទាំងអស់សុទ្ធតែរីករាយណាស់ដែលមានវត្តមានរបស់គេ៕