Charlie Machell និយាយពីគ្រាប់បាល់ដំបូងរបស់ខ្លួនជាមួយក្រុម

កីឡាករទាត់បញ្ចូលទីជួយអោយក្លិប ព្រះខ័នរាជស្វាយរៀង យកឈ្នះក្លិប សូលទីឡូអង្គរ ដោយលទ្ធផល១ទល់០ កាលពីថ្ងៃអាទិត្យកន្លងទៅ នៃសប្តាហ៍ទី២ ពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៩ Charlie Machell ថាសប្បាយចិត្ត និងរីករាយក្នុងការរកគ្រាប់បាល់ដំបូងជាមួយក្លិប។

 

« ខ្ញុំពិតជារីករាយ និងសប្បាយចិត្ត ក្នុងការកគ្រាប់បាល់ដំបូងជាមួយក្លិប។ វាជាពិតជាល្អដែលអាចរកគ្រាប់បាល់បាននាដើមរដូវកាល ដូច្នេះខ្ញុំមិនចាំបាច់គិតច្រើនពីការរកគ្រាប់បាល់លើកដំបូងម្តងទៀត។ ឥលូវខ្ញុំមាន១គ្រាប់។ ខ្ញុំសង្ឃឹមថាអាចទាត់បញ្ចូលទីច្រើនគ្រាប់ទៀតសម្រាប់ក្លិប »។ សម្តីរបស់ Machell។

កីឡាករវ័យ២៤ឆ្នាំរូបនេះក៏បានបន្ថែមអំពីការសម្របខ្លួនក្នុងការលេងបាល់ទាត់នៅកម្ពុជា ជាមួយទីលាន, អាកាសធាតុ និងប្រព័ន្ធលេង៖ « វាបានចំណាយពេលខ្លះដើម្បីសម្របទៅនឹងកម្តៅហើយខ្ញុំបានដឹងថាវានឹងក្តៅខ្លាំងនៅប៉ុន្មានខែខាងមុខទៀត។ ខ្ញុំសង្ឃឹមថាអាចត្រៀមលក្ខណៈដើម្បីសម្របខ្លួនជាមួយការចាប់ផ្តើមប្រកួតនៅម៉ោង ៣ៈ៣០ រសៀល។ ខ្ញុំក៏ទទួលបានការសុាំបន្ថែមទៀតជាមួយកំដៅប្រចាំថ្ងៃ ប៉ុន្តែខ្ញុំត្រូវអត់ធ្មត់ក្នុងការកែតម្រូវកំដៅនេះមិនយូរមិនឆាប់ »។