Conor៖« យើងត្រូវតែគោរពគូប្រកួត និងធ្វើការខ្លាំងតាមអាចធ្វើបាន »

ក្លិប ព្រះខ័នរាជស្វាយរៀង នឹងធ្វើដំណើរទៅខេត្តតាកែវ ដើម្បីប្រកួតសប្តាហ៍ទី៣ ជាមួយក្លិប គិរីវង់សុខសែនជ័យ ក្នុងពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៩។ ការប្រកួតក្រៅលើកទី២នេះនឹងធ្វើឡើងនៅទីលានកីឡដ្ឋាន គរុកោសល្យភូមិភាគតាកែវ វេលាម៉ោង៣និង៣០នាទី។

 

ជាមួយគ្នានោះគ្រូបង្វឹករបស់យើងលោក Conor Nestor ក៏បាននិយាយថាយើងត្រូវតែគោរពគូប្រកួត និងធ្វើការខ្លាំងតាមអាចទៅបាន។ « ពិតណាស់! យើងអាចការប្រកួតដំបូងរបស់គេដែលអាចពួកគេអាចរកគ្រាប់បាល់ និងហាក់ដូចជាមានភាពរស់រវើកពេលលេងជាមួយ វិសាខា ដោយខ្ញុំមានអារម្មណ៍គេអត់សំណាងដោយគួរតែនាំមុខនាវគ្គទី១។ ដូច២ប្រកួតដំបូងរបស់យើងចឹង យើងត្រូវតែគោរពគូប្រកួត និងធ្វើការខ្លាំងតាមអាចទៅបាន »។  « គីរីវង់ មិនមែនជាក្រុមស្រួលយកឈ្នះនោះទេ ខ្ញុំច្បាស់ណាស់ថារដូវកាលនេះពួកគេនឹងអាចឈ្នះការប្រកួតជាច្រើន »។

 

ជាមួយគ្នានោះដែរលោក Conor ក៏បានបង្ហាញពីកត្តាព្រួយបារម្ភមួយចំនួនអំពីការផ្លាស់ប្តូរទីលានដោយសារកីឡដ្ឋាន គិរីវង់សុខសែនជ័យ ត្រូវបានត្រៀមរៀបចំសម្រាប់ពិធីបុណ្យជាតិ ព្រះរាជពិធីច្រត់ព្រះនង្គ័ល « វាជាទីលានខុសគ្នាដែលយើងធ្លាប់លេងជាមួយកាលពីប្រកួតមិត្តភាពកន្លងមក។ យើងបានឃើញរូបភាពហើយយើងសង្ឃឹមថាអ្នកគាំទ្រកីឡាបាល់ទាត់នៅកម្ពុជាពេញចិត្តនឹងការប្រកួតជាមួយទីលានដែលយើងអាចលេងបាល់ទាត់បាន។ ប៉ុន្តែយើងជាកីឡាករអាជីព ទោះបីទីលានបែបណាក៏យើងត្រូវតែសម្របខ្លួន »។

 

« ក្រុមទាំងមូលបានធ្វើការយ៉ាងលំបាកពេញមួយសប្តាហ៍ហើយពួកគេចង់រក្សាអារម្មណ៍ដែលឈ្នះ។ យើងមានការព្រួយបារម្ភតិចតួចដោយសារផលប៉ះពាល់នៃទីលានកាលពីសប្តាហ៍មុន ប៉ុន្តែប្រសិនបើអ្នកខ្លះមិនអាចលេងបាននោះវាគឺជាឱកាសមួយសម្រាប់អ្នកដទៃ »។ 

 

សម្រាប់បញ្ហាកីឡាកររបួសវិញ សួន សុវណ្ណ មិនទាន់ប្រាកដពីការវិលត្រលប់ ខណៈ រស់ គង់សំរេច នៅតែបន្តឈឺ។ អ្នកផ្សេងទៀតបានត្រលប់មកការហ្វឹកហាត់ ប៉ុន្តែ កែ លីហេង, ហេង គីមហុង និង សំអឿន ពិដោរ ពុំទាន់រួចរាល់ក្នុងការប្រកួតនោះទេ។