Conor និយាយអំពីការមិនទាន់របូតគ្រាប់បាល់ក្នុងប្រកួត៣លើកកន្លងមក

« នេះជាអ្វីដែលយើងទទួលបានពីការធ្វើការខ្លាំង។ពួកគេពិតជាធ្វើការខ្លាំងមែនទែន ដោយមានការរៀបចំត្រឹមត្រូវ និងលេងជាក្រុម »។ នេះជាសម្តីរបស់លោក Conor Nestor គ្រូបង្វឹកក្លិប ព្រះខ័នរាជស្វាយរៀង បានលើកឡើងជុំវិញការប្រកួតឈ្នះទាំង៣លើក និងពុំមានការរបូតគ្រាប់បាល់ ក្រោយបញ្ចប់ការប្រកួតយកឈ្នះក្លិប គិរីវង់សុខសែនជ័យ ២ទល់០ ក្នុងសប្តាហ៍ទី៣ នៃសាលាគរុកោសល្យខេត្តតាកែវ កាលពីថ្ងៃអាទិត្យកន្លងទៅ។

 

ជាមួយគ្នាគ្រូបង្វឹកសញ្ជាតិអេឡង់រូបនេះក៏បានលើកឡើងបន្ថែមថា៖« ខ្ញុំគិតថាក្រុមជាច្រើនផ្សេងទៀតនឹងមកលេងទីនេះជាមួយក្លិប គិរីវង់សុខសែនជ័យ ដោយពុំទទួលបាន៣ពិន្ទុ។ ខ្ញុំពិតជាសប្បាយចិត្តជាមួយកូនក្រុម ហើយខ្ញុំក៏បានឃើញ គិរីវង់ លេងជាមួយ វិសាខា ដែលពុំមានសំណាងក្នុងការឈ្នះ ក៏ប៉ុន្តែគួរតែនាំមុខ១ ទៅ២គ្រាប់នៅវគ្គទី១ ហើយខ្ញុំគិតថា វិសាខា សំណាងមែនទែនដែលទទួលបានបាល់ពិន័យ១១ម៉ែត្រ »។

 

រំលឹកផងដែរថា ព្រះខ័នរាជស្វាយរៀង យកឈ្នះ គិរីវង់សុខសែនជ័យ ២ទល់០ ដោយជាការទាត់បាល់ពិន័យ១១ម៉ែត្ររបស់ ប្រាក់ មុន្នីឧត្តម នាទី២៤ និង Gisung Yeon នាទី៤៨៕

 

តារាងពិន្ទុ