សុក សំណាង បង្ហាញនៅឆន្ទៈព្យាយាមលេងអោយបាន១០០ភាគរយ ក្រោយសម្រាកពីរបួសជាង៦ខែ

បន្ទាប់ពីខកខានដោយសារបញ្ហារបួសឆ្អឹងស្មងជើងខាងស្តាំត្រូវសម្រាករយៈប្រមាណជាង៦ខែកន្លងមកនេះ ខ្សែបម្រើការពារស្លាបឆ្វេង សុក សំណាង បានវិញត្រលប់មកលើទីលានសារជាថ្មីក្នុងការប្រកួតផ្លូវការលើកដំបូងយកឈ្នះ គិរីវង់សុខសែនជ័យ ២ទល់០ កាលពីថ្ងៃអាទិត្យកន្លងទៅ។

ជាមួយគ្នាកីឡាករវ័យ២៤ឆ្នាំរូបនេះក៏បានបង្ហាញនៅឆន្ទៈព្យាយាមលេងអោយបាន១០០ភាគរយ។ « ខ្ញុំគិតថាទម្រង់លេងរបស់ខ្ញុំអាចនឹងឆាប់យល់ជាមួយមិត្តរួមក្រុមលឿនជាងនេះបន្ទាប់សម្រាកពីរបួស និងសង្ឃឹមថាអ្វីនឹងល្អប្រសើរមុនជំនួបជាមួយភ្នំពេញក្រោនមកដល់ » សំណាង បន្ថែម។

ស្របពេលការវិលត្រលប់ និងលេងលើកដំបូងរូបគេក៏បានបង្ហាញនៅកង្វល់មួយចំនួនដូចជា បច្ចេកទេស និងកម្លាំង៖« បញ្ហានឹងដឹងតែមាននាពេលកីឡាករទើបជាពីរបួសគឺតែងតែខ្វះខាតកម្លាំង និងបច្ចេកទេស »។

សំណាង ក៏បានបន្ថែមអំពីការបង្ហាញរបស់ក្រុមទាំងមូលក្នុងជំនួបយកឈ្នះ៣លើកជាប់គ្នា និងពុំមានរបូតគ្រាប់បាល់៖«ខ្ញុំគិតថាទម្រង់លេង និងចង្វាក់លេង របស់យើងសហការគ្នាបានល្អ ខណៈការបញ្ចប់ទីត្រូវប្រឹងប្រែងបន្ថែមទៀត»៕