Conor និយាយអំពីជំនួបជាមួយក្លិប ភ្នំពេញក្រោន « លទ្ធផលរដូវកាលមុនគឺពុំមានន័យ »

ក្លិប ព្រះខ័នរាជស្វាយរៀង និងក្លិប ភ្នំពេញក្រោន នឹងធ្វើការប្រកួតសប្តាហ៍ទី៤ នៃពានរង្វាន់មិត្តហ្វូនខេមបូឌានលីគរដូវកាល២០១៩ នាថ្ងៃអាទិត្យនេះ ខណៈលោក Conor Nestor ជាគ្រូបង្វឹកបានលើកឡើងអំពីទស្សនៈខ្លួនជុំវិញការប្រកួតមកដល់ដោយថាលទ្ធផលរដូវកាលចាស់គឺពុំមានតម្លៃនោះទេ។

« ខ្ញុំគិតថារដូវកាលនេះក្រុមទាំង២មានភាពខុសគ្នាច្រើន ចឹងលទ្ធផលរដូវកាលមុនគឺពុំមានន័យ។ យើងចង់បង្កើតនូវអ្វីថ្មីសម្រាប់អ្នកគាំទ្ររបស់យើង និងខ្ញុំដឹងថាកីឡាករអាចផ្តល់គ្រប់យ៉ាងសម្រាប់ជ័យជម្នះ »។

ជាមួយគ្នានោះដែរ Conor ក៏បានបន្ថែមពីផលវិបាកមួយចំនួនដោយលើកឡើងថា ភ្នំពេញក្រោន មានកីឡាករល្អច្រើនដែលអាចឈ្នះការប្រកួត ដូច្នេះត្រូវតែគោរពគូប្រកួត និងការពារជាក្រុម ប៉ុន្តែយើងក៏មានកីឡាករអាចឈ្នះការប្រកួតផងដែរ ចឹងខ្ញុំជឿជាក់ថានេះគឺជាប្រកួតជក់ចិត្ត។

រំលឹកឡើងវិញថា ជំនួប៥ប្រកួតចុងក្រោយក្នុងលីគកំពូលកម្ពុជា ព្រះខ័នរាជស្វាយរៀង ឈ្នះ៣លើក និងចាញ់២លើក ខណៈកាលពីរដូវកាលមុនក្នុងកីឡដ្ឋាន ស្វាយរៀង យើងបានយកឈ្នះដោយលទ្ធផល ៦ទល់៣។

 

 

តារាងពិន្ទុ