Conor៖ «កីឡាករល្អជាងគេក្នុងការប្រកួត គឺក្រុមទាំងមូល»

ព្រះខ័នរាជស្វាយរៀង បានបន្តកំណត់ត្រា៤ប្រកួតបើកឆាកមិនដែលចាញ់បន្ទាប់ពីយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ៥ទល់១ ក្នុងទឹកដីនាកីឡដ្ឋាន ស្វាយរៀង កាលពីថ្ងៃអាទិត្យកន្លងទៅ។

ជ័យជម្នះបានកើតចេញពីកីឡាកររកគ្រាប់បាល់បានដូចជា សុក សំណាង, ប្រាក់ មុន្នីឧត្តម និង Privat ម្នាក់២គ្រាប់។ ជាមួយគ្នានោះដែរ ព្រះខ័នរាជស្វាយរៀង នៅតែឈរកំពូលតារាងដោយមាន១២ពិន្ទុ។

ស្របគ្នានោះដែរលោក Conor Nestor ជាគ្រូបង្វឹកក៏បានបង្ហាញពីការយល់ឃើញជុំវិញការប្រកួតយកឈ្នះជាមួយគ្រាប់បាល់ដល់ទៅ៥គ្រាប់នេះផងដែរ។

ចំណាប់អារម្មណ៍ជុំវិញការយក៣ពិន្ទុដ៏សំខាន់...

ខ្ញុំគិតថា៣ពិន្ទុដ៏សំខាន់នេះយើងធ្វើបានល្អនៅ៧០នាទីដំបូង ប៉ុន្តែ២០នាទីចុងក្រោយយើងពុំអាចធ្វើអ្វីបានទាំងអស់។ ដូច្នេះយើងត្រូវរៀនសូត្របន្ថែមទៀតដូចរយៈពេល៧០នាទីដំបូងខ្ញុំជឿជាក់ថាយើងនឹងអាចឈ្នះការប្រកួតច្រើនផ្សេងទៀត។

 

ហេតុផលតែងតែរកគ្រាប់បាល់បាននាដើមវគ្គ...

នេះមិនមែនជាយុទ្ធសាស្ត្រអ្វីនោះទេ គឺជាកីឡាករគួរបានកោតសរសើរដោយផ្តោតអារម្មណ៍ខ្លាំងលើការប្រកួត។ ដោយទាំងអស់នេះកើតចេញពីកីឡាករទាំងអស់គ្នាដោយធ្វើការខ្លាំង និងផ្តោតលើការងាររបស់ខ្លួនរៀងរាល់ថ្ងៃ។

ការផ្តល់កាត់សេចក្តី១១ម៉ែត្រទៅអោយក្លិប ភ្នំពេញក្រោន...

ខ្ញុំមិនច្បាស់នោះទេដោយត្រូវការមើលវីដេអូឡើងវិញ ប៉ុន្តែខ្ញុំគិតថាស្ថានការណ៍ពេកនោះយើងគួរតែការពារអោយបានល្អជាងនេះ។ ហើយយើងត្រូវតែច្បាស់ថាបាល់មិនអាចនៅក្រោយខ្សែការពារបែបនេះ។ ដូច្នេះយើងត្រូវគ្រប់គ្រងស្ថានការណ៍ដោយខ្លួនឯងមិនមែនជាមួយអាជ្ញាកណ្តាលនោះទេ យើងត្រូវតែផ្លាស់ប្តូរវា។

យល់យ៉ាងដែរសម្រាប់ការបង្ហាញរបស់កូនក្រុមនាលើ់ទីលាន...

ខ្ញុំគិតថាកីឡាករល្អជាងគេក្នុងការប្រកួត ( Man of the match ) គឺក្រុមទាំងមូល។ នេះជាអ្វីយើងត្រូវរៀនសូត្រនាពេលគ្រប់គ្នាធ្វើការជាក្រុម ផ្តោតអារម្មណ៍លើការងារដោយ និងកីឡាករផ្សេងទៀតអាចយកឈ្នះការប្រកួត។

 

 

តារាងពិន្ទុ