Conor បញ្ជាក់ហេតុផលប្តូរ សុក សំណាង ចេញនាវគ្គទី១

ម្ចាស់គ្រាប់បាល់ដំបូងក្នុងការប្រកួតជាមួយ ភ្នំពេញក្រោន កីឡាករ សុក សំណាង ត្រូវបានផ្លាស់ប្តូរចេញនាចុងវគ្កទី១។ សំណាង ត្រូវបាន Conor ប្តូរចេញនាទី៣៧ ដោយសារបញ្ហារបួសខ្នងមានតាំងមុនការប្រកួត។

 

មុនធ្វើការផ្លាស់ប្តូរ សំណាង ក៏បានទាត់បញ្ចូលទី១គ្រាប់យ៉ាងល្អនាទី ១៥ ដែលជាការពីស្តាំទៅបង្គោលទី២រំលងផុតដៃអ្នកចាំទីរបស់គូប្រកួត។

 

បញ្ជាក់ថា ក្រោយត្រលប់សម្រាកពីរបួសឆ្អឺងស្មងជើងខាងស្តាំជាង៦ខែកន្លកមកនេះ រូបគេបានបង្ហាញខ្លួនចំនួន២ប្រកួតពោលគឺជំនួបយកឈ្នះ គិរីវង់សុខសែនជ័យ ២ទល់០ ក្នុងនាមជាខ្សែបម្រើការពារស្លាបឆ្វេង និងលេងតួនាទីប្រយុទ្ធស្លាបស្តាំជាមួយ ភ្នំពេញក្រោន ដោយបញ្ចប់ទៅ ព្រះខ័នរាជស្វាយរៀង យកឈ្នះ ៥ទល់១៕