Conor៖ « ៥ទល់១ រឺ១ទល់០ នៅតែជា៣ពិន្ទុ »

ក្លិប ព្រះខ័នរាជស្វាយរៀង បានបន្តដំណើរឈ្នះការប្រកួតជាលើកទី៥ជាប់គ្នាដោយយកជ័យជម្នះលើក្លិប អគ្គិសនីកម្ពុជា ក្នុងលទ្ធផលត្រឹមតែ១ទល់០ ប៉ុណ្ណោះកាលពីថ្ងៃ សៅរ៍កន្លងទៅ។

ក្រោយបញ្ចប់ការប្រកួតគ្រូបង្វឹកលោក Conor Nestor ត្រូវបានអ្នកសារព័ត៌មានចោទសួរអំពីការយកឈ្នះ អគ្គិសនីកម្ពុជា ជាក្រុមស្ថិតនៅពាល់កណ្តាលតារាង ត្រឹមលទ្ធផល១ទល់០ ខណៈកាលពីសប្តាហ៍មុនយកឈ្នះ ភ្នំពេញក្រោន ដោយលទ្ធផល ៥ទល់១ ក្នុងទឹកដី។

« យើងទទួលបាន៣ពិន្ទុពេលយកឈ្នះ ភ្នំពេញក្រោន ហើយយើងក៏បាន៣ពិន្ទុម្តងទៀតនាថ្ងៃនេះ ខ្ញុំពិតជារីករាយ។ ៥ទល់១ គឺនៅតែ៥ទល់១  ប៉ុន្តែនៅតែជា៣ពិន្ទុ អ្វីយើងចង់បានគឺ៣ពិន្ទុ » សម្តីរបស់លោក Conor Nestor។

ស្របគ្នានោះដែរគេសង្កេតឃើញក្លិប ព្រះខ័នរាជស្វាយរៀង បានផ្លាស់ប្តូរសមាសភាពកីឡាករ១១នាក់ដំបូងដោយបានអោយ ប្រាក់ មុន្នីឧត្តម និង នេន សុធារដ្ឋ នៅកៅអីបម្រុង «ប្រាក់ មុន្នីឧត្តម ត្រូវការសម្រាកខ្លះ និង នេន សុធារដ្ឋ ត្រូវបានរ៉ាប់រងដោយ ត្រាយ វិចិត្រ ធ្វើការខ្លាំងក្នុងការដណ្តើមបានកៅអី១១នាក់ដំបូង»។

ជាមួយគ្នាលោកក៏បានបង្ហាញពីហេតុផល៖ «ដោយស្មោះត្រង់គឺមិនមែននោះទេ យើងជ្រើសរើសកីឡាករទាំងអស់ដែលអាចយកឈ្នះការប្រកួតបាន។ ដូច្នេះបើកីឡាករវ័យក្មេងរូបណាសាកសមក្នុងការលេង រូបគេនឹងបានលេង មិនមែនពឹងផ្អែកលើហេតុផលដោយសាររូបគាត់ក្មេងពេក និងត្រូវការបទពិសោធន៍បន្ថែមនោះទេ»៕